Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ស៊ូ អា​រ៉ា​ហ្វា​ត់ អភិបាលរង​ខេត្តបាត់ដំបង និង​ឧកញ៉ា សង ថន ត្រូវ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ ករណី​ពុករលួយ​រឿង​ដីធ្លី​ដ៏​រ៉ាំរ៉ៃ

​ភ្នំពេញ​៖ លោក ស៊ូ អា​រ៉ា​ហ្វា​ត់ អភិបាលរង​ខេត្តបាត់ដំបង និង​ឧកញ៉ា សង ថន ដែល​ជាប់​ពាក់ព័ន្ធ​សំណុំរឿង​ពុករលួយ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ នៅ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង នៅ​រសៀល ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២០​នេះ លោក អ៊ឹម វណ្ណៈ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីការ​បង្គាប់​ឲ្យ​ឃុំខ្លួន ដាក់ពន្ធនាគារ​។​

លោក ស៊ូ អា​រ៉ា​ហ្វា​ត់ ត្រូវបាន​តំណាង​អ​យុ្យ​ការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សឿន មុន្នី​រ័ត្ន ចោទប្រកាន់ ចំនួន​៣​បទល្មើស រួមមាន បទ​បំផ្លាញ​ដោយ​ចេតនា បទ​គៃបំបាត់​ដោយ​ទុច្ចរិត និង​បទ​ស៊ីសំណូក​។ ចំណែក​លោក​ឧកញ៉ា សង ថន ត្រូវបាន​ចោទប្រកាន់​ចំនួន ២​បទល្មើស រួមមាន​បទ​ផ្តើមគំនិត​គិត ក្នុង​បទ​បំផ្លាញ​ដោយ​ចេតនា និង​គេង​បំបាត់​ដោយ​ទុច្ចរិត​។​

​លោក ស៊ូ អា​រ៉ា​ហ្វា​ត់ អភិបាលរង​ខេត្តបាត់ដំបង និង​ឧកញ៉ា សង ថន ត្រូវបាន​សមត្ថកិច្ច​អង្គភាព​ប្រឆាំង​អំពើពុករលួយ នាំទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២០​នេះ ដើម្បីឱ្យ​តំណាង​អយ្យការ​បន្ត​បើក​ការសាកសួរ អំពី​ករណី​ពុករលួយ​រឿង​ដីធ្លី នៅ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​។​

​លោក ស៊ូ អា​រ៉ា​ហ្វា​ត់ ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ នាំមក​កាន់​ស្នាក់ការ​របស់ខ្លួន​នៅ​រាជធានី​ភ្នំពេញ នៅ​ព្រលប់​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២០ ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​រឿង​ដីធ្លី នៅ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​។ ដោយឡែក លោក​ឧកញ៉ា សង ថន ត្រូវបាន អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏បាន​នាំខ្លួន មក​សាកសួរ​កាលពី​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២០ ពាក់ព័ន្ធ​នឹង​ករណី​ពុករលួយ រឿង​ដីធ្លី​ធំ​នៅ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង ខណៈដែល​ឧកញ៉ា​រូបនេះ មាន​ដី​ប្រមាណ​៥​ពាន់​ហិកតា​នៅ​ស្រុក​គាស់ក្រឡ​៕

ដោយ​៖​កូ​ឡាប​

×