ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធទី៨ ខែកក្កដា ឆ្នាំ២០២០ នេះក្រុម ខ្មែរថាវរៈ សម្ព័ននិស្សិតបញ្ញវ័ន្តខ្មែរ រួមសហការជាមួយក្រុមយុវជនសកម្មជនបរិស្ថាន បានជួបជុំគ្នាដើម្បីរំលឹកខួបនៃការបាញ់សម្លាប់លោកបណ្ឌិត កែមឡី ប៉ុន្តែរដ្ឋបាលខណ្ឌចំការមន បានចេញលិខិតហាមឃាត់ការជួបជុំរបស់ពួកគេ ដែលជាការជួបជុំប្រារព្ធ ពិធីសាសនាការពារដោយច្បាប់។
រដ្ឋបាលខណ្ឌចំការមន មានកិត្តិយស សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ ក្នុងរយៈ ពេលប៉ុន្មានថ្ងៃនេះ មានសារព័ត៌មាន គម្រប់ខួប៤ឆ្នាំ ប្រព័ន្ធផ្សព្វផ្សាយតាមបណ្តាញសង្គមផ្សេងៗ នឹងមានការ រៀបចំពិធីជួបជុំ នៃមរណៈភាពរបស់លោក កែម ឡី ដែលត្រូវ ឆ្នាំ២០២០ នៅបរិវេណស្ថានីយ៍ប្រេងខណ្ឌ ចំការមន រាជធានីភ្នំពេញ។ ធ្វើការជួបជុំពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកក្កដា នៅស្ថានីប្រេងឥន្ធនៈកាល់តិច ស្កបបូកគោ ស្ថិតនៅក្នុងភូមិ១៣ សង្កាត់ទន្លេបាសាក់ តាមរយៈព័ត៌មាននេះ ម្ចាស់ស្ថានីយ៍ ប្រេងឥន្ធនៈកាល់តិច បានស្នើសុំមកអាជ្ញាធរឱ្យជួយចាត់ វិធានការនានា ដើម្បីធានានូវប្រក្រតីភាពនៃការប្រកបអាជីវកម្ម សណ្តាប់ធ្នាប់សាធារណៈ បាននូវហានិភ័យនៃ អគ្គិភ័យ ដែលអាចកើតមានជាយថាហេតុ នៅក្នុងស្ថានីយ៍ប្រេង។ ដោយយោងតាមសំណូមពរ សន្តិសុខ នឹងធានា ខាងលើ ផ្អែកតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា រដ្ឋបាលខណ្ឌ នឹងចាត់វិធានការមិនឱ្យមានការជួបជុំនៅទីតាំងខាងលើឡើយ ដោយ មូលហេតុដូចខាងក្រោម ទី១. មានការស្នើសុំពីម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ទី២. ដើម្បីធានាបាន នូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ទី៣៖ យោងតាមស្មារតីនៃច្បាប់ស្តីពីការធ្វើបាតុកម្ម ដោយសន្តិវិធី អ្នក ចង់សម្តែងមតិត្រូវជួបជុំនៅ ទីលានប្រជាធិបតេយ្យ។ ទី៤. ស្ថានភាពជំងឺកូវីដ. ១៩ កំពុងរីករាលដាលជាសាកល ក្រសួងសុខាភិបាល បានបិទនូវការជួបជុំ គ្រប់ប្រភេទនៅទូទាំងប្រទេស។ រដ្ឋបាលខណ្ឌ គ្មានជម្រើស អ្វីក្រៅពីការអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ចំពោះជន ដែលប្រព្រឹត្តផ្ទុយនឹងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា។ រដ្ឋបាលខណ្ឌ សង្ឃឹមជឿជាក់យ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមសហការ អនុវត្តជាមួយរដ្ឋបាលខណ្ឌចំការមន ដើម្បីសង្គមជាតិ យើង។ អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕ ដោយ៖កូឡាប