ទម្លាប់នៃការគេងពិតជាសំខាន់ណាស់ ព្រោះបើអ្នកគេងខុសរបៀប វាអាចធ្វើឲ្យអ្នកឈឺចុកចាប់គ្រប់កន្លែង។ ដូចនេះតើមានរបៀបគេងបែបណាដែលអ្នកមិនគួរគេងនោះ?
គេងផ្កាប់មុខចុះក្រោម
នៅពេលដែលអ្នកគេងផ្កាប់មុខចុះក្រោម វានឹងអាចធ្វើឲ្យអ្នកឈឺកញ្ចឹងក និងខ្នងបាន ដោយសារតែពេលដែលអ្នកគេងបែបនេះ កអ្នកតែងតែបែរមកឆ្វេង ឬស្តាំ ហើយឆ្អឹងខ្នងអ្នកក៏គ្មានអ្វីទប់ដែរ ដូចនេះអាការឈឺកញ្ចឹងក និងខ្នងនឹងកើតឡើងយ៉ាងងាយ។
គេងដាក់ដៃឡើងលើ
នៅពេលដែលអ្នកគេងលើកដៃឡើងលើ វានឹងងាយធ្វើឲ្យអ្នកឈឺស្មាខ្លាំងណាស់ ដោយសារតែអ្នកគេងមិនដឹងខ្លួន ហើយដាក់ក្នុងរយៈពេលយូរ។
ដាក់ដៃមកមួយចំហៀង
នោពេលដែលអ្នកគេងមួយចំហៀងខ្លួនដោយបែរទៅខាងឆ្វេង ហើយដៃទាំងសងខាងដាក់ទៅខាងឆ្វេងទាំងអស់ទៀត នោះវានឹងអាចធ្វើឲ្យដៃរបស់អ្នកឈឺ និងស្ពឹក។ ម្យ៉ាងទៀតវាក៏អាចប៉ះពាល់ដល់សួត និងក្រពះរបស់អ្នកដែរ។ ជាងនេះទៅទៀតវានឹងបង្អាក់មិនឲ្យឈាមដើរបានស្រួលឡើយ។
គេងដូចទារក
នៅពេលដែលអ្នកគេងបែបនេះ ក និងឆ្អឹងខ្នងអ្នកគឺគ្មានអ្វីសម្រាប់ទប់ឡើយ ដូចនេះវាអាចធ្វើឲ្យអ្នកមានអាការឈឺយ៉ាងងាយ ម្យ៉ាងទៀតវាក៏អាចបង្អាក់ដល់ការដកដង្ហើមរបស់អ្នកដូចគ្នាដែរ៕
អត្ថបទ៖ Health.com.kh