មន្ត្រីប៉ូលិសនៅភាគខាងជើង ប្រទេសឥណ្ឌូនេស៊ី កំពុងអនុវត្តសកម្មភាពជាច្រើន ក្នុងការឃាត់ខ្លួនសហគមន៍ LGBT ។
Ahmad Untung Surianata, ប្រធានប៉ូលិសខេត្ត Aceh បាននិយាយថា ក្រុមស្ត្រី 12 នាក់ ដែលប្តូរភេទត្រូវបានឃាត់ខ្លួន ខណៈប៉ូលិសបានឆ្មក់ចូលហាងកែសម្ផស្ស៥ កន្លែង កាលពីថ្ងៃទី ២៨ ខែមករា។
យោងតាមសារព័ត៌មាន CNN លោក Surianata បាននិយាយបន្ថែមថា អ្នកក្រោមបង្គាប់បានកោរសក់របស់ពួកគេ ហើយបានបង្ខំពួកគេឲ្យស្លៀកពាក់បុរស។ នេះគឺជាការ “បណ្តុះបណ្តាល” របស់ស្ត្រីដែលត្រូវបានប្តូរភេទ “ត្រលប់មកបុរស” របស់ប៉ូលិសខេត្ត។
“យើងនឹងរក្សាពួកគេក្នុងរយៈពេលបីថ្ងៃ ក្នុងអំឡុងពេលនោះ ពួកគេត្រូវរត់បណ្តើរ ស្រែកបណ្តើរ រហូតដល់ពួកគេជាប្រុសរហូតមកដល់ពេលនេះពួកគេទាំងអស់បានក្លាយជាមនុស្សប្រុសធម្មតា”។ BBC ដកស្រង់សម្តីមេប៉ូលិស។
នេះគឺជាផ្នែកមួយនៃយុទ្ធនាការដើម្បីរារាំងមនុស្សក្នុងសហគមន៍ស្រឡាញ់ភេទដូចគ្នា (ភេទដូចគ្នា និងអ្នកប្តូរភេទ) ពីការធ្វើឲ្យប៉ះពាកើដល់ប្រជាជនឥណ្ឌូណេស៊ីជំនាន់ក្រោយ។ ប៉ូលិសបានចាប់ផ្តើមការបង្ក្រាបបន្ទាប់ពីទទួលបានរបាយការណ៍របស់បុរសនៅវិទ្យាល័យថា ត្រូវបានបញ្ឆោតដោយស្ត្រីនៅក្នុងហាង។ ប៉ូលិសក៏បានរាយការណ៍ផងដែរ អំពីការប្រើគ្រឿងញៀននៅក្នុងតំបន់នេះ។ លោក Surianata បានបដិសេធថា យុទ្ធនាការនេះមិនមែនជាការបង្ក្រាបទៅលើសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាទេ។
នគរបាលខេត្ត Aceh បានកាត់សក់របស់ពួកគេ ហើយបានចាប់ខ្លួនស្ត្រីដែលប្តូរភេទ
ខេត្ត Aceh ភាគពាយ័ព្យនៃប្រទេសឥណ្ឌូណេស៊ី គឺជាតំបន់តែមួយគត់ដែលអនុវត្តច្បាប់ Sharia នៅក្នុងប្រទេសនេះ។ នៅខែឧសភា ឆ្នាំ ១៩៧៧ បុរសវ័យក្មេងពីរនាក់ ត្រូវបានគេវាយរហូតដល់ជាង ៨០ រំពាត់ចំពោះការរួមភេទដូចគ្នា។ ពួកគេត្រូវបានគេចាប់ខ្លួននៅពេលដែលអ្នកជិតខាងបានទូរស័ព្ទហើយសម្រុកចូលក្នុងផ្ទះ ដើម្បីថតរូប។
Tunggal Pawestri សកម្មជនសិទ្ធិមនុស្សនៅប្រទេសឥណ្ឌូនេស៊ី បាននិយាយថា “ពិតណាស់” ប៉ូលិសបានរំលោភលើសិទ្ធិមនុស្សរបស់ស្ត្រីប្តូរភេទដែលត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការកាលពីថ្ងៃទី ២៨ ខែមករា។
Pawestri បាននិយាយថា “ខ្ញុំមានអារម្មណ៍ភ័យខ្លាចចំពោះសុខភាព និងសុខភាពផ្លូវចិត្តរបស់អ្នកដែលត្រូវបានចាប់ខ្លួន”។
នៅក្នុងខែមករា អ្នកនយោបាយឥណ្ឌូនេស៊ី បានចាប់ផ្តើមពិភាក្សាអំពីក្រមព្រហ្មទណ្ឌដែលបានធ្វើវិសោធកម្មលើបទបញ្ជាដែលថា មនុស្សដែលមិនទាន់រៀបការហើយ រួមភេទត្រូវបានចាត់ទុកថាខុសច្បាប់៕ សូយន