Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិស​ហុងកុង​ចាប់ខ្លួន​មនុស្ស ៧​នាក់​ពាក់ព័ន្ធ​នឹង​ការចាក់​មន្ត្រី​ម្នាក់ អំឡុង​ការតវ៉ា​

​ប៉ូលិស​ហុងកុង នៅ​ថ្ងៃ​សុក្រ​នេះ​បាន​និយាយថា ពួកគេ​បាន​ចាប់ខ្លួន​មនុស្ស​ចំនួន ៧​នាក់ ដោយសារ​បាន​ជួយ​ដល់​បុរស​ង្ស័​យ​ម្នាក់ ដែល​បាន​ចាក់​មន្ត្រី​ម្នាក់ នៅក្នុង​អំឡុង​ការតវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ កាលពី​ថ្ងៃទី ១ ខែកក្កដា​។​

​អាជ្ញាធរ​ចាប់ខ្លួន​បុរស ៥​នាក់ និង​ស្ត្រី ២​នាក់ អាយុ​ចន្លោះ ២៤ និង ៧១​ឆ្នាំ ពីបទ​សង្ស័យ​មួយចំនួន រួមមាន​ការជួយ​ទិញ​សំបុត្រ​យន្តហោះ​ឲ្យ​ជនសង្ស័យ និង​រៀបចំ​ដឹកជញ្ជូន​បុរស​នោះ​ទៅកាន់​ព្រលាន​។​

​មន្ត្រីប៉ូលិស​ជាន់ខ្ពស់​ម្នាក់​ឈ្មោះ Yua Kin-hung បាន​និយាយថា “​ពួកយើង​បដិសេធថា មនុស្ស​ជាច្រើន​នាក់​ទៀត​នឹងត្រូវ​ចាប់ខ្លួន​នោះទេ​”​។​

​សូម​រំលឹកថា កាលពី​ថ្ងៃទី ២ ខែកក្កដា ប៉ូលិស​បាន​ចាប់​បុរស​វ័យ ២៤​ឆ្នាំ​ម្នា​ក់នៅ​ព្រលានយន្តហោះ​ពីបទ​សង្ស័យ​បាន​ចាក់ និង​ធ្វើ​ឲ្យ​របួស​មន្ត្រីប៉ូលិស​ម្នា​ក់អំ​ឡុង​មាន​ការតវ៉ា ក្រោយពេល​ច្បាប់​សន្តិសុខសម្រាប់​ហុងកុង​ត្រូវ​បានដាក់​ឲ្យ​ប្រើ​។​

​កាលពី​សប្តាហ៍​មុន រដ្ឋាភិបាល​ចិន​បានអនុម័ត​ច្បាប់​សន្តិសុខសម្រាប់​ហុងកុង ដែល​ច្បាប់​នោះ​នឹងធ្វើ​ការដាក់ទោសទណ្ឌ រហូតដល់​ជាប់គុក​មួយជីវិត ទៅលើ​អ្វីដែល​រដ្ឋាភិបាល​មើលឃើញ​ថា ជា​សកម្មភាព​ផ្តាច់ខ្លួន ភេរវកម្ម វិទ្ធង្សនា និង​ការឃុបឃិត​ជាមួយ​កងកម្លាំង​បរទេស​។​

​ទីក្រុង​ហុងកុង ត្រូវបាន​អង់គ្លេស​ប្រគល់​ទៅ​ឲ្យ​ចិន​វិញ កាលពី​ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ១៩៩៧ ក្រោម​កិច្ចព្រមព្រៀង​មួយ ដែល​ផ្តល់​សេរីភាព និង​ស្វ័យភាព​កម្រិត​ខ្ពស់​ដល់ទី​ក្រុង​ហុងកុង​រយៈពេល ៥០​ឆ្នាំ​។ ហុងកុង​ជា​ផ្នែក​មួយ​របស់​ចិន ប៉ុន្តែ​ហុងកុង​មាន​ប្រព័ន្ធ​ដឹកនាំ​ដោយឡែក​ពី​ចិន​។​

​ការដាក់​ច្បាប់​សន្តិសុខ​របស់​ចិន​ទៅលើ​ហុងកុង ត្រូវបាន​គេ​មើលឃើញថា វា​នឹងធ្វើ​ឲ្យ​ហុងកុង​បាត់បង់​ស្វ័យភាព​កម្រិត​ខ្ពស់​។​

​អា​មេ​រិច​បានប្រកាសថា ទីក្រុង​ហុងកុង​លែងមាន​ស្វ័យភាព​ពី​ចិន​ទៀតហើយ ខណៈដែល​អង់គ្លេស​ប្រកាស​ផ្តល់​សញ្ជាតិ​អង់គ្លេស ដល់​ប្រជាជន​ហុងកុង​ជាង ៣​លាន​នាក់​ដែលមាន​លិ​ខិ​ត្ត​ឆ្លងដែន ៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters


×