វីរុសកូរ៉ូណា ឬ COVID-19 បានផ្ទុះចេញដំបូងពីទីក្រុងវូហាន ប្រទេសចិន កាលពីចុងឆ្នាំ ២០១៩ ហើយរហូតមកដល់ពេលនេះ វីរុសនេះបានសម្លាប់ជីវិតមនុស្សជាង ៥៥៩.០០០នាក់ និងឆ្លងទៅកាន់មនុស្សជាង ១២.៤០០.០០០នាក់ទូទាំងពិភពលោក។
នៅក្នុងតំបន់អាស៊ាន (ASEAN) មានករណីឆ្លងចំនួន ១៨៣.៧៦៩ និងអ្នកស្លាប់ចំនួន ៥.០៤៣ នាក់។ ប្រទេសឥណ្ឌូនេស៊ី ភីលីពីន និងសិង្ហបុរីមានការឆ្លងច្រើនជាងគេបង្អស់ ខណៈប្រទេសឡាវមានការឆ្លងតិចជាងគេ និងបានជាសះស្បើយអស់។
ខាងក្រោមនេះជាតួលេខនៃអ្នកឆ្លង ជាសះស្បើយ និងស្លាប់ក្នុងប្រទេសនីមួយៗ៖
១. កម្ពុជា
– ឆ្លង ១៤១ ករណី
– ជា ១៣១ នាក់
– ស្លាប់ គ្មាន
២. ថៃ
– ឆ្លង ៣.២០២ ករណី
– ស្លាប់ ៥៨ នាក់
– ជា ៣.០៨៥ នាក់
៣. ឡាវ
– ឆ្លង ១៩ ករណី
– ស្លាប់ គ្មាន
– ជា ១៩នាក់
៤. វៀតណាម
– ឆ្លង ៣៦៩ ករណី
– ស្លាប់ គ្មាន៕
– ជា ៣៥០ នាក់
៥. ប្រ៊ុយណេ
– ឆ្លង ១៤១ ករណី
– ស្លាប់ ៣ នាក់
– ជា ១៣៨ នាក់
៦. ឥណ្ឌូនេស៊ី
– ឆ្លង ៧២.៣៤៧ ករណី
– ស្លាប់ ៣.៤៦៩ នាក់
– ជា ៣៣.៥២៩ នាក់
៧. ម៉ាឡេស៊ី
– ឆ្លង ៨.៦៩៦ ករណី
– ស្លាប់ ១២១ នាក់
– ជា ៨.៥១១ នាក់
៨. មីយ៉ានម៉ា
– ឆ្លង ៣២៦ ករណី
– ស្លាប់ ៦ នាក់
– ជា ២៥៦ នាក់
៩. ភីលីពីន
– ឆ្លង ៥២.៩១៤ ករណី
– ស្លាប់ ១.៣៦០ នាក់
– ជា ១៣.២៣០ នាក់
១០. សិង្ហបុរី
– ឆ្លង ៤៥.៦១៤ ករណី
– ស្លាប់ ២៦ នាក់
– ជា ៤១.៧៨០ នាក់
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ aseanbriefing