Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​មេការ​ហាង​គុយទាវ​អង្គរជុំ បញ្ជូន​ដល់​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​លើ​ស្ត្រី​ម្នាក់ ដើម្បី​បង្ខំ​ទៅ​រួមភេទ​ (វីដេអូ)

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២០ មាន​ស្ត្រី​រងគ្រោះ​ម្នាក់ បាន​បង្ហោះ​វីដេអូ​ស្វែងរក​យុត្តិធម៌​និង​ការជួយ​អន្តរាគមន៍​ពី​មហាជន តាម​បណ្តាញ Tik Tok ដោយ​រៀបរាប់ថា​ខ្លួន​ត្រូវបាន​ថៅកែ​ហាង​គុយទាវ​អង្គរជុំ​វាយ​និង​គំ​រា ម​សម្លាប់​។ បន្ទាប់មក​ជនរងគ្រោះ ថែមទាំង​បាន​ទៅ​ជួប​អ្នកសារព័ត៌មាន​ធ្វើការ​ផ្សាយ​ផ្ទាល់​អំពី​ដំណើររឿង​ដែល​នាំ​ឲ្យ​មាន​ហឹ​ង្សា​នោះ​ផងដែរ​។​

​ជនរងគ្រោះ​បាន​រៀបរាប់ថា​រូបនាង ត្រូវបាន​មិត្តភក្ដិ​ណែនាំ​ឲ្យ​ទៅ​អង្គុយ​ញ៉ាំ​បាយ​កំដរ​ភ្ញៀវ​ដើម្បី​ទទួលបាន​ប្រាក់​ធីប​២០​ដុល្លារ នៅ​ហាង​គុយទាវ​អង្គរជុំ​ម្ដុំ​បឹង​សាឡាង​។ បន្ទាប់ពី​ញ៉ាំ​បាយ​រួច ភ្ញៀវ​២​នាក់​បាន​បើកឡាន​ជូន​នាង​ត្រឡប់ទៅផ្ទះ​វិញ តែ​នៅតាម​ផ្លូវ​លើ​រថយន្ត​ភ្ញៀវ​ម្នាក់​បាន​បបួល​នាង​ទៅ​រួមភេទ ដោយ​សន្យាថា​ឲ្យ​ប្រាក់​១០០​ដុល្លារ តែ​នាង​បាន​បដិសេធ​មិន​ទៅជា​មួយ ក៏​បណ្តាល​ឲ្យ​មានការ​ប្រកែក​គ្នា​រហូត​ឈានដល់​ការប្រតាយប្រតប់គ្នា បន្ទាប់មក​នាង​បាន​បើក​កញ្ចក់​រថយន្ត​ស្រែក​ឲ្យ​គេ​ជួយ ទើប​ជនបង្ក​បាន​ឈប់​រថយន្ត​និង​គេចខ្លួនបាត់ ធ្វើ​ឲ្យ​នាង​មិន​អស់ចិត្ត​ក៏បាន​បង្ហោះ​វីដេអូ​តាម​បណ្តាញ Tik Tok ជា​បន្តបន្ទាប់ និង​បន្ត​ស្វែងរក​ការជួយ​អន្តរាគមន៍​ពី​សមត្ថកិច្ច​ក្បែរ​កន្លែងកើតហេតុ​ក៏ដូចជា​អ្នកសារព័ត៌មាន​មួយចំនួន​ផងដែរ​។ ដោយ​ការ​ស្វែង​ការអន្តរាគមន៍​ជាច្រើន​កន្លែង ពុំ​អាច​ទទួលបាន​ដំណោះស្រាយ ទើប​នៅ​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២០ នាង​បាន​សម្រេចចិត្ត​ទៅប្ដឹង​បន្ត​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​។ ក្រោយពេល​ទទួលបាន​ពាក្យបណ្ដឹង សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​អនុវត្តតាម​និតិ​វិធី​រហូត​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ កៅ ណូ​រ៉ា ដែលជា​មេការ​ហាង​គុយទាវ​អង្គរជុំ សាខា​បឹង​សាឡាង នា​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២០ និង​បាន​បញ្ជូន​ដល់​តុលាការ​តាម​និតិ​វិធី​នា​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២០ ដើម្បី​ធ្វើការ​ផ្ដន្ទាទោស​តាមច្បាប់​៕ ដោយ​៖​កូ​ឡាប​

×