Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ខណ្ឌចំការមន ចុះ​ត្រួតពិនិត្យ និង​ផ្អាក​អាជីវកម្ម​ខារ៉ាអូខេ ២​ទីតាំង​

spot_img

​ភ្នំពេញ ៖ នៅ​យប់​ថ្ងៃ​ចន្ទ ទី​១៣ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង​២១ និង​៣០​នាទី គណៈបញ្ជាការ​ឯកភាព​ខណ្ឌចំការមន ដឹកនាំ​ដោយ​លោក ថេ​ង សុ​ថុល ​អភិបាលខណ្ឌ​ចំការមន បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​អាជីវកម្ម​ខារ៉ាអូខេ​ចំនួន ២​កន្លែង ស្ថិតនៅ​ផ្លូវ​៤៨៨ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

​ក្រោយពី​ក្រុមការងារ​ពិនិត្យ​រួចមក​ឃើញថា ទីតាំង​អាជីវកម្ម​ខាងលើ បាន​បើក​ដំណើរការ​ខារ៉ាអូខេ​ជាធម្មតា​។ ដូចនេះ​ក្រុមការងារ​បាន​ណែ​នាំឱ្យ​ម្ចាស់​អាជីវកម្ម​ផ្អាក​អាជីវកម្ម​ជា​បណ្ដោះអាសន្ន ដោយ​ឱ្យ​ប្រែក្លាយ​ទីតាំង​ខាងលើនេះ ទៅជា​ភោជនីយដ្ឋាន​វិញ ប៉ុន្តែ​ត្រូវមាន​លិខិតអនុញ្ញាត​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ ។​

​ លោកអភិបាលខណ្ឌ បាន​ដឹកនាំ​កម្លាំងចម្រុះ ចុះ​ត្រួតពិនិត្យ​ទីតាំង​ទី​១ គឺ​ក្នុង​ខារ៉ាអូខេ ចេ ដែលមាន​ទីតាំង លេខ​៣០ ផ្លូវ​៤៨៨ សង្កាត់​ផ្សារ​ដើមថ្កូវ ខ​ណ្ឧ​ចំការមន រាជធានី​ភ្នំពេញ ឃើញថា ទីតាំង​ខាងលើ​កំពុងដំណើរការ​ខារ៉ាអូខេ ដោយមាន​ភ្ញៀវ ចំនួន​៦៥​នាក់ នារី​បម្រើ ចំនួន​២០៩​នាក់ និង​បុគ្គលិក ចំនួន ៩០​នាក់​ស្រី​៧០​នាក់ ។ ​

​បន្ទាប់មក​ក្រុមការងារ​ចម្រុះ​បាន​ចុះទៅ​ត្រួតពិនិត្យ​ទីតាំង​ខារ៉ាអូខេ​ឡាស៍ ដែលមាន​ទីតាំង​លេខ​១៧ ផ្លូវ​៤៨៨ សង្កាត់​ផ្សារ​ដើម​ថ្កូ​វ ឃើញថា ទីតាំង​ខាងលើ​កំពុងដំណើរការ​ខារ៉ាអូខេ ដោយមាន​ភ្ញៀវ ចំនួន​៦៤​នាក់​ប្រុស នារី​បម្រើ ចំនួន​១០០​នាក់ និង​បុគ្គលិក​ចំនួន​៣៥​នាក់ ស្រី​២០​នាក់ ៕​

ដោយ៖កូឡាប

spot_img
×