ការនាំចេញរបស់ចិនទៅកាន់សហរដ្ឋអាមេរិចមានការធ្លាក់ចុះ ៨,១ភាគរយក្នុងរយៈពេល ៦ខែក្នុងឆ្នាំនេះ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលការនាំចូលពីអាមេរិចធ្លាក់ចុះ ១,៥ភាគរយ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យគយចិន Li Kuiwen ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃអង្គារនេះ។
គេមិនទាន់ដឹងច្បាស់នៅឡើយទេថា តួលេខដែលលើកឡើងនោះជាប្រាក់យន់ ឬដុល្លារ។ ទីភ្នាក់ងារគយចិន មិនទាន់បានបញ្ចេញតួលេខជាប្រាក់ដុល្លារទូទៅនៅឡើយទេ។
លោកថ្លែងទៀតថា ចិន និងអាមេរិចគួរតែបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីអនុវត្តកិច្ចព្រមព្រៀងដំណាក់កាលទី ១៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters