មនុស្សចំនួន ២នាក់បានស្លាប់ និង ១០នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារដោយគ្រាប់បែកអត្តឃាតក្បែរប៉ុស្តិ៍ប៉ូលីស ក្នុងរដ្ឋធានី Damascus ប្រទេសស៊ីរី កាលពីថ្ងៃពុធម្សិលមិញនេះ។
បើតាមក្រសួងមហាផ្ទៃស៊ីរីបានឲ្យដឹងថា មនុស្ស ៣នាក់បានបំផ្ទុះខ្សែក្រវ៉ាត់គ្រាប់បែករបស់ពួកគេ នៅអគ្គនាយកដ្ឋានប៉ូលីស ស្ថិតក្នុងតំបន់ Fahammeh ក្នុងរដ្ឋធានី Damascus។
ក្រសួងដដែលនិយាយទៀតថា គ្រាប់បែកអត្ថឃាតជន ២នាក់បានប៉ុនប៉ងចូលក្នុងប៉ុស្តិ៍ប៉ូលីស ប៉ុន្តែបានប៉ះទង្គិចជាមួយនឹងអ្នយាម មុនពេលពួកគេចុកបំផ្ទុះខ្លួនឯង។
ចំនែកអត្តឃាតជនទី ៣ ត្រូវបានឡោមព័ទ្ធដោយអ្នកយាមនៅខាងក្រោយប៉ុស្តិ៍ប៉ូលីស ប៉ុន្តែជននោះក៍បានបំផ្ទុះខ្លួនឯងផងដែរ។
សូមរំលឹកផងដែរថា កាលពីដើមខែនេះក៍មានហេតុការបំផ្ទុះគ្រាប់បែកអត្តឃាតផងដែរនៅក្នុងប៉ុស្តិ៍ប៉ូលីស ស្ថិតក្នុងរដ្ឋធានី Damascus បណ្តាលឲ្យមន្ត្រីប៉ូលីស និងជនស៊ីវិលចំនួន ១៧នាក់ស្លាប់បាត់បង់ជីវិត៕ សុភ័ក្ត្រ