Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេ​ឈ្មួញ​ឈើ​ដុះ​ស្លែ​ឈ្មោះ ជឿ​ង ថេ​ង យក​ឈើ​លាក់​ក្នុង​ទឹក​បាំង​ភ្នែក​សមត្ថកិច្ច តែ​ត្រូវ​បង្ក្រាប​ពីរលើក នៅ​ស្រុក​ឱ​រ៉ា​ល់

​កំពង់ស្ពឺ ៖ ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃ​អង្គារ​នេះ បាន​ថ្លែងថា ជំនាញ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​ប្រឆាំង​ភេរវកម្ម នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ ប្រតិ​ប​ត្ដិ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ស្រុក​ឱ​រ៉ា​ល់ ពីរលើក របស់​ឈ្មួញ​ឈើ​ដុះ​ស្លែ​ម្នាក់​ឈ្មោះ ជឿ​ង ថេ​ង ដោយបាន​ដកហូត​វត្ថុតាង ឈើ ៣០​ដើម និង ១៦១​កំណាត់ រថយន្ត ៣​គ្រឿង អេស្កាវ៉ាទ័រ និង​សម្ភារ​ផ្សេងៗ​មួយចំនួនទៀត​។ លោក​បន្តថា ” ឈើ​បម្រុង​ឡើង​ជិះ​កុងតឺន័រ​ដើរលេង អត់​ខ្លាច អត់​រាងចាល “​។​

​សូមបញ្ជាក់ថា កាលពី​ថៃ្ង​10 កក្កដា 2020 កម្លាំង នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សហការ​ជាមួយ​កម្លាំង​ជំនាញ​ពាក់ព័ន្ធ ដឹកនាំ​ដោយ ឯកឧត្តម សុខ ភា អភិបាលរង​ខេត្ត និង​បានការ​សម្របសម្រួល​ពី​រលោក វ៉ិ​ត ម​ឃៈ ព្រះរាជអាជ្ញារង ក្នុងនាម​ជា​តំណាង​លោកស្រី ចា​ត​សូ រស្មី ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ បាន​ចុះ​ឆែកឆេរ​ទីតាំង​លាក់​លួច​ទុក​ឈើ​ខុសច្បាប់ ១​កន្លែង “​សន្និធិ​ឈើ​ខុសច្បាប់​” នៅ​ចំណុច​ដីចំការ​ភូមិ​ដំបង​វេញ ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ជា​របស់​ឈ្មួញ​ឈើ​ដុះ​ស្លែ​ម្នាក់​ឈ្មោះ ជឿ​ង ថេ​ង ភេទ​ប្រុស អាយុ​42​ឆ្នាំ នៅ​ភូមិ​ផ្សារ​កន្ទួត ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ធ្លាប់​ជាប់​ពាក់ព័ន្ធ​ក្នុងការ​ដឹកជញ្ជូន​អនុផល​ព្រៃឈើ បំផ្លាញ​ស្ពាន​នៅ​ខេត្ដ​កំពត និង​ធ្លាប់​ជាប់ពន្ធនាគារ​កន្ល​ង​មក (​បច្ចុប្បន្ន​គេចខ្លួន​)​។​

​លោក​សម សា​ម៉ូ​ន ស្នងការ​នគរបាល​ខេត្ត បាន​ថ្លែងថា ជា​លទ្ធផល រកឃើញ​ឈើ​ប្រភេទ​ឈ្លិ​ក​ចំនួន​៣០​ដើម បង្កប់​ដាក់​ក្នុង​ស្រះ​ទឹក បច្ចុប្បន្ន​ជំនាញ​បាន​កំពុង​កសាង​សំណុំរឿង ដើម្បី​បន្ត​នីតិវិធី​។

​កិច្ច​ប្រតិ​ប​ត្ដិ​ការជំនាញ​បន្ដ​ស៊ើបអង្កេត​រហូតដល់​ថ្ងៃ 13 កក្កដា 2020 នៅ​ចំណុច​ក្រៅពីរ​ដីចំការ​ឈ្មោះ ជឿ​ង ថេ​ង នៅក្នុង​ដីចំការ​មួយកន្លែង​ទៀត ចំការ​ស្វាយ​ច​ន្ធី ចម្ងាយ​ប្រមាណ ១​គីឡូម៉ែត្រ ស្ថិតក្នុង​ភូមិ​ភូមិ​ដំបង​វេញ ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ កម្លាំង​សមត្ថកិច្ច ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច កម្លាំង​នគរបាល​ប្រឆាំង​ភេរវកម្ម និង​ឧក្រឹដ្ឋ​កម្ម​ឆ្លងដែន​ខេត្ដ​កំពង់ស្ពឺ អធិការដ្ឋាន​នគរបាល​ស្រុក​ឱ​រ៉ា​ល់ បាន​បង្ក្រាប​នៅ​ទីតាំង​ជាក់ស្ដែង ។ ជា​លទ្ធផល រកឃើញ​ឈើ​ជ្រុង​ប្រភេទ​ឈ្លិ​ក​ចំនួន ១៦១ កំណាត់ ឃាត់​រថយន្ដ​ដឹក​កុង​ទែ​នឺ​រ ២០ ហ្វី​ត មួយគ្រឿង រថយន្ត​តូច ២ គ្រឿង អេស្កាវ៉ាទ័រ​មួយគ្រឿង​សម្រាប់​លើក​បញ្ចូល​ឈើ​ក្នុង​ទូរ​កុងតឺន័រ និង​ម៉ូតូ​មួយគ្រឿង​។
​បច្ចុប្បន្ន​វត្ថ​តាង​ទាំងអស់ បានប្រគល់​ជូន​ខាង​ជំនាញ​បរិស្ថាន​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រៃភ្នំ​ឱ​រ៉ា​ល់ ចាត់ការ​នីតិវិធី​បន្ដ ៕​ដោយ​៖​កូ​ឡាប​

×