ភ្នំពេញ÷ស្ត្រី ជាសន្តិសុខម្នាក់បានដេកខ្យល់គរស្លាប់នៅក្នងបន្ទប់ជួលមួយកន្លែង បង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្មករដែលស្នាក់នៅជាប់បន្ទប់ជាមួយគ្នា។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង ៥ និង ៣០ នាទីល្ងាច ថ្ងៃអង្គារទី ១៤ ខែកក្កដាឆ្នាំ ២០២០ នៅតាមបណ្ដោយផ្លូវបេតុងក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សពស្ត្រីខាងលើមានឈ្មោះ សឿ សុខឡុង អាយុ ៤០ ឆ្នាំជាង មានកូនស្រី២ នាក់ សពថ្ងៃគាត់ជាស្ត្រីមេម៉ាយ មានស្រុកកំណើតនៅ ភូមិសង្គមមានជ័យថ្មី ឃុំ មេមុត ស្រុកមេមត់ខេត្តត្បូងឃ្មុំ មុខរបរ ជាសន្តិសុខ យាមនៅក្នុងរោងចក្រ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថារាល់ថ្ងៃគាត់បានឃើញបងស្រីចុះទៅបម្រើការងាជាសន្តិសុខ នៅរោងចក្រ ជារៀងរាល់ថ្ងៃ ស្រាប់តែថ្ងៃនឹងនាំគ្នាឆ្ងល់អត់ឃើញគាត់ចុះទៅធ្វើការ ហើយភ្លាមនោះដែរគាត់បាននាំគ្នាទៅ គោះទ្វារបន្ទប់ឃើញថាបន្ទប់អត់ចាក់គន្លឹះក្នុងទេ គាត់រុញទ្វារទៅឃើញបងស្រីដេក ស្លាប់បាត់ទៅហើយ ។
ស្រាប់តែភ្លាមៗនោះដែរគាត់បានទំនាក់ទំនងទៅកូនស្រីរបស់គាត់ហើយបានផ្តល់ដំណឹងជូនទៅសមត្ថកិច្ចឲ្យចុះមកពិនិត្យករណីកើតហេតុខាងលើផងដែ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់រួចទាក់ទងទៅខាងជំនាញ ពិនិត្យកោសល្យវិច័យ ឃើញថាគាត់ស្លាប់ដោយសារខ្យល់គរ៕ ដោយ៖សា មេត