ភ្នំពេញ ÷កម្មករធ្វើសំណង់ប្រុសស្រី១១នាក់ដែលធ្វើការក្នុងបុរីមានហេង៣ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅត្រូវបានមេការសំណង់បើកលុយពីម្ចាស់បុរីមានហេង៣បានហើយរួចក៏រត់គេចខ្លួនមិនដឹងទៅណាហើយត្រូវម្ចាស់បុរីមានហេង៣ដេញពួកគាត់មិនឲ្យនៅក្នុងបុរីទៀតទេហើយពួកគាត់ទាក់ទងអ្នកយកព័តិ៍មកជួយផ្សាយ ដើម្បីឲ្យជួយពួកគាត់ផង។
ហេតុការណ៍នេះ នៅវេលាម៉ោង ១ និង១៩ នាទីយប់ ឈានចូលថ្ងៃពុធទី១៥ ខែកក្កដា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវ ២១៧ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។
យោងតាមសំដីកម្មករបានឲ្យដឹងថាពួកគាត់បានមកធ្វើការងាជាកម្មករសំណង់ក្នុងបុរីមានហេង៣មានប្រុសមានស្រីសរុប១១នាក់ដោយធ្វើការទៅតាមជំនាញរៀងៗខ្លួនអ្នកខ្លះបាន៣ខែអ្នកខ្លះបានមួយខែស្រាប់ តែដល់ថ្ងៃទី១២ខែកក្កដាឆ្នាំ២០២០ មេការសំណង់រូបនោះបានបើកលុយពីថៅកែអស់គេចខ្លួនបាត់មិនដឹងទៅណា។ មេការរូបនោះមានឈ្មោះយឹមសាវុត។
ចំណែកម្ចាស់បុរីមានហេង៣ ដោយសារមេការបើកលុយអស់ហើយគាត់បានដេញកម្មករសំណង់លែងឲ្យនៅក្នុងបុរីមានហេង៣ទៀតហើយពួកគាត់គឺម្នាក់ៗគ្មានលុយជាប់ខ្លួនមួយរៀលទេចំណែកឯអត្តសញ្ញាណប័ណ្ណវិញក៏ត្រូវគេដកទុកទៀត។ដូច្នេះ ពួកគាត់ក៏បាននាំគ្នាចាកចេញពីបុរីមានហេង៣មកស្ពានថ្មខណ្ឌដង្កោដែលមេការរូបនោះបានម៉ៅស្ពានសាងសង់ពេលមកដល់គឺមិនឃើញមេការនោះឃើញតែកម្មករ៤នាក់ប៉ុណ្ណោះហើយពួកគាត់ក៏អស់សង្ឃឹមព្រោះម្នាក់ៗគ្មានលុយមួយរៀលសម្រាប់ទិញបាយទឹកអត់រោងជ្រកក៏នាំគ្មានក្រាលតង់នៅកណ្ដាលវាលដោយរង់ចាំមេការនោះមកតែមិនឃើញសោះតេទូស័ព្ទក៏មិនចូលទៀត ហើយពួកគាត់មិនដឹងពឹងអ្នកណាព្រោះអត់បងប្អូន មានតែសុំឲ្យក្រុមអ្នកសារព័ត៌មានឲ្យមកជួយផ្សាយដើម្បីឲ្យមេការរូបនោះចេញមុខមកដោះស្រាយឲ្យពួកគាត់និងបានលុយត្រឡប់ទៅផ្ទះវិញប្រសិនបើមេការមិនមកជួបទេពួកគាត់និងដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចឲ្យជួយរកយុត្តិធម៏ឲ្យពួកគាត់ផង៕ ដោយ៖ សា មេត