Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការសិក្សា​៖ ប្រជាជន​ចិន​នឹង​ធ្លាក់ចុះ​ពី ១,៤​ពាន់​លាន​នាក់ មក​ត្រឹម ៧៣០​នាក់​ក្នុង​រយៈពេល ៨០​ឆ្នាំ​ទៀត​

​ផែនដី​របស់​យើង​នឹងមាន​ប្រជាជន​សរុប​ចំនួន ៨,៨​ពាន់​លាន​នាក់​នៅក្នុង​ឆ្នាំ ២០១០ ចំនួន ២​ពាន់​លាន​តិចជាង​ការ​ព្យាករ​របស់​អង្គការសហប្រជាជាតិ នាពេល​បច្ចុប្បន្ន​។ នេះ​បើតាម​ការសិក្សា​ដ៏​ធំ ដែល​ត្រូវបាន​បោះពុម្ពផ្សាយ​នៅ​ថ្ងៃ​ពុធ ទី​១៥ ខែកក្កដា​នេះ​។

​ការសិក្សា​ព្យាករណ៍​ពី​ការធ្លាក់ចុះ​នៃ​អត្រា​បង្ក​កំណើត និង​ប្រជាជន​ជន​។​

​នៅ​ចុង​សតវត្សរ៍​ទី ២១ ប្រទេស​ចំនួន ១៨៣ ក្នុងចំណោម ១៩៥ ដែល​រារាំង​ការហូរចូល​ជនអន្តោប្រវេសន៍ នឹងមាន​ចំនួន​ប្រជាជន​ធ្លាក់​ចុះមក​កម្រិត​ទាប ដែល​ត្រូវការ​ដើម្បី​រក្សា​កម្រិត​ប្រជាជ​ជន​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រុម​អ្នកស្រាវជ្រាវ​អន្តរជាតិ​។​

​ប្រទេស​ច្រើនជាង ២០ រួមមាន ជប៉ុន អ៊ីតាលី អេ​ស្ប៉ា​ញ ថៃ កូរ៉េខាងត្បូង និង​ប៉ូឡូញ​ជាដើម នឹងមាន​ចំនួន​ប្រជាជន​ធ្លាក់ចុះ​យ៉ាងតិច​ពាក់កណ្តាល​។​

​ចំណែក​ចំនួន​ប្រជាជន​ចិន​នឹងមាន​ការថយចុះ​យ៉ាងច្រើន ពី ១,៤​ពាន់​លាន​នាក់ មក​ត្រឹម ៧៣០​លាន ក្នុង​រយៈពេល ៨០​ឆ្នាំ​ទៀត​។​

​នៅពេល​ជាមួយគ្នានេះដែរ ប្រទេស​នៅ​តំបន់​អា​ហ្រិ្វ​ច នឹងមាន​ចំនួន​ប្រជាជន​កើនឡើង​គុណ​នឹង ៣​មក​ចំនួន ៣​ពាន់​លាន​នាក់ ដោយ​ប្រទេស​នី​ហ្សេ​រី​យ៉ា​តែមួយ នឹងមាន​ប្រជាជន ៨០០​លាន​នាក់​នៅក្នុង​ឆ្នាំ ២០១០ ហើយ​វា​នឹង​ក្លាយជា​ប្រទេស​ទី ២ បន្ទាប់ពី​ឥណ្ឌា ដែល​នឹងមាន​ប្រជាជន ១,១​ពាន់​លាន​នាក់​។​

“​ការ​ព្យាករ​នេះ​ជា​ដំណឹង​ល្អ​សម្រាប់​បរិស្ថាន ដោយមាន​បញ្ហា​តិច​ចំពោះ​ប្រព័ន្ធ​ផលិត​អាការ និង​មាន​កម្រិត​កាបូន​ទាប ព្រមទាំង​មានឱកាស​ល្អ​ផ្នែក​សេដ្ឋកិច្ច​សម្រាប់​ប្រទេស​តំបន់​អា​ហ្វ្រិ​ច​មួយចំនួន​។​” នេះ​បើតាម​ការលើកឡើង​រប​ស់​អ្នកនិពន្ធ​ឈ្មោះ Christopher Murray ដែលជា​ប្រធាន​វិទ្យាស្ថាន​វាយតម្លៃ​សុខភាព (IHME) នៃ​សកល​វិទ្យាល័យ Washinton​។​

​សូមបញ្ជាក់ថា បច្ចុប្បន្ន ពិភពលោក​យើង​មាន​ប្រជាជន​សរុប​ចំនួន ៧,៨​ពាន់​លាន​នាក់ ដោយ​ប្រទេស​ចិន​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​មួយ ជា​ប្រទេស​មាន​ប្រជាជន​ច្រើនជាងគេ ខណៈដែល​ឥណ្ឌា និង​អា​មេ​រិច​ជា​ប្រទេស​ទី ២ និង​ទី ៣៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ AFP​

×