Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង់គ្លេស​ដើរ​តាម​អា​មេ​រិច ដោយ​ប្រកាស​ហាម​ប្រព័ន្ធ 5G របស់ Huawei ក្នុងប្រទេស​ខ្លួន​

​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អង់គ្លេស បាន​ហៅ​ការសម្រេចចិត្ត​របស់​អង់គ្លេស​ក្នុងការ​ហាមឃាត់​បច្ចេក​វិទ្យា 5G របស់​ក្រុមហ៊ុន Huawei ជាការ​សម្រេចចិត្ត​ខុស និង​គួរ​ឲ្យ​ខកចិត្ត​។​

​រដ្ឋាភិបាល​អង់គ្លេស​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ទាំងអស់​ដក​ឧបករណ៍​ឲ្យ​អស់​របស់​ក្រុមហ៊ុន Huawei ចេញពី​ប្រព័ន្ធ​ត្រឹម​ឆ្នាំ ២០២៧​។​

​ការប្រកាស​របស់​អង់គ្លេស​កើតឡើង បន្ទាប់ពី​មានទណ្ឌ​កម្ម​របស់​អា​មេ​រិច ដែល​បាន​អះអាងថា ក្រុមហ៊ុន​ចិន Huawei បាន​បង្ក​ការគំរាមកំហែង​ផ្នែក​សន្តិសុខ​ជាតិ ប៉ុន្តែ​ត្រូវ Huawei បដិសេធ​។​

​លោក​ដូ​ណា​ល់ ត្រាំ បាន​ស្វាគមន៍​ចំពោះ​ការសម្រេចចិត្ត​របស់​អង់គ្លេស ដោយបាន​ហៅ Huawei​ថា “​គ្មាន​សុវត្ថិភាព​”​។​

​លោក​ត្រាំ បាន​និយាយថា “​ពួកយើង​បញ្ចុះ​ប​ញ្ជូ​ល​ប្រទេស​ជាច្រើន និង​ខ្ញុំ​បានធ្វើ​វា​សម្រាប់​មួយផ្នែកធំ ដោយ​មិន​ប្រើប្រាស់ Huawei ឡើយ​ពីព្រោះ​ពួកយើង​គិតថា វា​មិនមាន​សុវត្ថិភាព​សម្រាប់​សន្តិសុខ​។ វា​មាន​បញ្ហា​ធំ​សម្រាប់​សន្តិសុខ​”​។​

​ក្រុមហ៊ុន Huawei បានធ្វើ​ការបដិសេធ​ជាច្រើនលើក​ច្រើនសា​រថា ខ្លួន​មិន​បង្ក​ការគំរាមកំហែង​ដល់​ប្រទេស​ណាមួយ​ឡើយ​។​

​ឆ្លើយតប​ចំពោះ​ការហាម​ប្រាម​របស់​អង់គ្លេស ឯកអគ្គរដ្ឋទូត​ចិន Liu Xiaoming បាន​ចោទ​ជា​សំណួរ​ថា​តើ អង់គ្លេស​បានផ្តល់​បរិ​យា​កាស​ជំនួញ​ស្នើ​ភាព​ឬ​យ៉ាងណា​ដល់​ក្រុមហ៊ុន​បរទេស​។​

​លោក​បាន​បង្ហោះ​នៅលើ Twitter ដូច្នេះ​ថា “​វា​ជាការ​សម្រេចចិត្ត​ខុស និង​គួរ​ឲ្យ​ខកចិត្ត​របស់​អង់គ្លេស​”​។​

​ក្រុមហ៊ុន​ផ្គត់​ផ្គង​ទូរស័ព្ទ​អង់គ្លេស​ត្រូវបាន​ហាមប្រាម​ពី​ការទិញ​បរិក្ខារ 5G ថ្មី​របស់​ក្រុមហ៊ុន Huawei ក្រោយ​ថ្ងៃទី ៣១ ខែធ្នូ ហើយ​ពួកគេ​ត្រូវ​លុបចេញ​ទាំងអស់​នូវ​ប្រព័ន្ធ 5G របស់ Huawei ពី​បណ្តាញ​របស់​ពួកគេ​នៅមុន​ឆ្នាំ ២០២៧​។​

​ការសម្រេចចិត្ត​នោះ​កើតឡើង បន្ទាប់ពី​មជ្ឍមណ្ឌល​សន្តិសុខ​តាម​អ៊ឺ​ធឺ​ណិ​ត​បានធ្វើ​ការព្រមាន​ថា ការដាក់ទណ្ឌកម្ម​ដ៏​តឹងរ៉ឹង​របស់​អា​មេ​រិច មានន័យថា​សន្តិសុខរ​បស់​បរិក្ខារ​ក្រុមហ៊ុន Huawei មិនអាច​ធានា​បានឡើយ​។​

​បច្ចេកវិទ្យា 5G ផ្តល់​ល្បឿន​អ៊ី​ន​ធឺ​ណិត​លឿន និង​មាន​សមត្ថភាព​គាំទ្រ​ឧបករណ៍​ឥត​ខ្សែ​យ៉ាងច្រើន (Wireless)​។ ការភ្ជាប់​ប្រព័ន្ធ 5G មាន​រួចរាល់​ហើយ​នៅក្នុង​ទីក្រុង​ជាច្រើន​របស់​អង់គ្លេស ប៉ុន្តែ​សេវា​នៅមាន​លក្ខណៈ​ចង្អៀត​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC


×