បន្ទាយមានជ័យ : មុខសញ្ញាប្រើប្រាស់គ្រឿងញៀនប្រុស/ស្រី ២នាក់ ជាសង្សារនឹងគ្នា រួមទាំងអាវុធធុន AK បត់១ដើមបង់១ គ្មានគ្រាប់ ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងគ្រឿងញៀន រៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ នៅថ្ងៃទី១១ខែតុលាឆ្នាំ២០១៧ ។
លោកវរសេនីយ៍ ង៉េង សុជា នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យបានឲ្យដឹងថា គូរសង្សាដែលប្រើប្រាស់គ្រឿងញៀន មានឈ្មោះអួក វិចិត្រ ភេទប្រុសអាយុ១៧ឆ្នាំមុខរបជាកម្មករ នៅភូមិ នៅភូមិអូរប្រាសាទ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និងសង្សារស្រីមានឈ្មោះ សេង សាតយុត អាយុ១៦ឆ្នាំ នៅភូមិត្រាង ឃុំបន្ទាយនាង ស្រុកមង្គលបូរី ។
មុខសញ្ញា ប្រើប្រាស់គ្រឿងញៀនទាំង២នាក់នេះ ត្រូវបានកម្លាំងនគរបាលជំនាញ សហការជាមួយកម្លាំងនគរបាលនគរបាលស្រុកមង្គលបូរី ធ្វើការបង្ក្រាបចាប់ឃាត់ខ្លួននៅវេលាម៉ោង២រសៀល ថ្ងៃទី០៨ខែតុលាឆ្នាំ២០១៧ នៅខ្ចុះខាងលិចផ្ទះរបស់អួក វិចិត្រ។ ពេលសម្ត្ថកិច្ចចុះប្រតិបត្តិការ រកឃើញមានអាវុធ AKបត់១ដើម បង់១គ្មានគ្រាប់ រួមទាំងឧបករណ៍ជក់គ្រឿងញៀនមួយចំនួន ។
ជនល្មើស២នាក់នេះបានសារភាពថា ពួកគេម្នាក់ៗធ្លាប់ប្រើប្រាស់គ្រឿងញៀននេះ រយៈពេល១ឆ្នាំមកហើយ រួមទាំងបក្សពួកគេមួយចំនួនទៀត ខ្លះត្រូវបានចាប់ខ្លួន ខ្លះទៀតរត់គេចខ្លួន។ ពួកគេតែងមុខជក់នៅខ្ចុះរបស់គេ ។ ចំពោះអាវុធAK នេះ សមត្ថកិច្ច រកឃើញនៅនឹងខ្ចុះ របស់ឈ្មោះអួក វិចិត្រ តែគេបានបដិសេធថាមិនមែនជារបស់ខ្លួនឡើយ៕ ដោយ :បន្ទាយ