Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​កំពូល ឲ្យ​សាលាឧទ្ធរណ៍ ស៊ើបអង្កេត​ឡើងវិញ​លើ អតីត​អ្នកកាសែត​វិទ្យុ​អាស៊ីសេរី​ពីររូប , តុលាការ​កំពូល​ប្រកាស​សាលដីកា​របស់លោក រ៉ាត់ រ័ត្ន​មុន្នី

​ភ្នំពេញ​៖ តុលាការ​កំពូល​បានប្រកាស​សាលដីកា​តម្កល់​សេចក្តីសម្រេច​របស់​សាលាឧទ្ធរណ៍​ដែល​អនុញ្ញាតឱ្យ​ស៊ើបអង្កេត​ឡើងវិញ​លើ​អតីត​អ្នកកាសែត​វិទ្យុ​អាស៊ីសេរី​ពីររូប​គឺ​លោក អួន ឈិន និង​លោក យាង សុធា​រិន្ទ ។ តុលាការ​កំពូល​ក៏បាន​ប្រកាស​សាលដីកា​ករណី​របស់លោក រ៉ាត់ រ័ត្ន​មុន្នី អ្នកបកប្រែ​ឱ្យ​ទូរទស្សន៍ Russia Today ដែល​កំពុង​ជាប់ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ​។​

​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២០ នេះ តុលាការ​កំពូល​បានប្រកាស​សាលដីកា​តម្កល់​សេចក្តីសម្រេច​របស់​សាលាឧទ្ធរណ៍​ដែល​អនុញ្ញាតឱ្យ​ស៊ើបអង្កេត​ឡើងវិញ​លើ​អតីត​អ្នកកាសែត​វិទ្យុ​អាស៊ីសេរី​ពីររូប​គឺ​លោក អួន ឈិន និង​លោក យាង សុធា​រិន្ទ ពាក់ព័ន្ធ​នឹង​បទ ផលិត និង​កាន់កាប់​រូបភាព​អាសអាភាស តាម​មាត្រា​៣៩ នៃ​ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​។

​បន្ថែម​ពីលើ​ករណីនេះ តុលាការ​កំពូល​ក៏បាន​ប្រកាស​សាលដីកា​ករណី​របស់លោក រ៉ាត់ រ័ត្ន​មុន្នី អ្នកបកប្រែ​ឱ្យ​ទូរទស្សន៍ Russia Today ដែល​កំពុង​ជាប់ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ បន្ទាប់ពី​ផ្តន្ទាទោស​ពីបទ​ញុះញង់​ឱ្យមាន​ការរើសអើង ពាក់ព័ន្ធ​នឹង​ការផលិត​ភាពយន្ត​ឯកសារ​អំពី​ការជួញដូរ​ផ្លូវភេទ​ដែលមាន​ចំណងជើង​ថា «​ម្តាយ​ខ្ញុំ​លក់​ខ្ញុំ​»​។ តុលាការ​កំពូល​បានសម្រេច​បញ្ជូន​ករណី​នេះ​ទៅ​សាលាឧទ្ធរណ៍​ដើម្បី​ជំនុំជម្រះ​សារ​ឡើងវិញ​ ៕ ​ដោយ​៖​កូ​ឡាប​

×