Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន ៖ ចំណាយ​ទិញ​សម្លៀក​បំពាក់​សម្រាប់​ប្រពន្ធ ដោយ​សុខចិត្ត​ដើរ​ចម្ងាយ​ផ្លូវ ៤០​គីឡូ​មែត្រ ទៅផ្ទះ នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន ប្រពៃណី​

ទោះបីជា​មាន​ព្យុះ​ព្រិល​ក៏ដោយ Zhao Fangzi ដែល​ជា​ពលករ​ចំណាកស្រុក​នៅ​ហឺ​ណាន ប្រទេស​ចិន បាន​ដើរ​ចម្ងាយ 40 គីឡូម៉ែត្រ ពី​ចំណត​រថភ្លើង​ទៅផ្ទះ ដើម្បី​សន្សំ​ប្រាក់​ទិញ​អាវ​ថ្មី​មួយ​ឲ្យ​ភរិយា​។​

តាម Shanghaiist លោក Zhao អាយុ 60 ឆ្នាំ បាន​សម្រេចចិត្ត​ដើរ​ទៅ​ផ្ទះ ទោះបី​ព្យុះ​ព្រិល កាលពី​ថ្ងៃ​សុក្រ ដោយ​ធ្វើឱ្យ​ឡាន​ក្រុង ឈប់រ​ត់​ពី​ស្ថានីយ៍​ឡាំង​យ៉ាង ទៅ​កាន់​តំបន់​ក្បែរៗ​នោះ​។​

​ជំនួស​ឱ្យ​ការបង់ប្រាក់ 20 យ័ន សម្រាប់​តាក់ស៊ី ឬ​ជួល​បន្ទប់​នៅក្នុង​សណ្ឋាគារ​សម្រាប់​សម្រាក​១​យប់ លោក Zhao សម្រេចចិត្ត​ដើរកាត់​ព្រិល​ត្រឡប់ទៅផ្ទះ​វិញ ដោយ​សង្ឃឹមថា នឹង​សន្សំ​ប្រាក់​សម្រាប់​ទិញ​ខោអាវ​ថ្មី​ឲ្យ​ភរិយា​គាត់​។​

​ថ្លែង​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​លោក Zhao បានឲ្យដឹងថា ៖ «​លុយ​មិន​ងាយស្រួលរ​ក​បាន​ទេ ខ្ញុំរ​ក​បាន​ប្រហែល 2.000 យ័ន​ក្នុង​មួយខែ បើ​ខ្ញុំ​មិន​រឹតបន្តឹង​ការចំណាយ​ខ្ញុំ​នឹង​មិន​សន្សំ​ប្រាក់​អ្វី​បាន​នោះទេ​»​។​

​លោក Zhao បាន​និយាយថា និយោជក​នៅតែ​ជំពាក់​ប្រាក់​គាត់ ហើយ​សង្ឃឹមថា នឹង​ទទួលបាន​ប្រាក់​ឈ្នួល បន្ទាប់​ពី​ថ្ងៃ​បុណ្យ​ឆ្លង​ឆ្នាំ​ថ្មី​។​

​ដោយសារ​តែ​អាយុ​រាង​ជ្រេ​របស់គាត់ ការស្វែងរក​ការងារ​របស់ Zhao ពិបាក​ណាស់ ហើយ​គាត់​នឹង​ឈប់​សម្រាក​ដោយ​ពុំ​វិលត្រឡប់​មក​ទីក្រុង​ស៊ា​ង​ហៃ​វិញ​។​

​នៅ​ពេល​ត្រឡប់​មក​វិញ​លើក​នេះ លោក Zhao បាន​ដឹក​ជញ្ជូន​ទ្រព្យសម្បត្តិ​ភាគច្រើន​រួម​ទាំង​កង្ហារ និង​ភួយ​។ លោក​ពោល​បន្ថែមថា “​ក៏​មិន​ត្រជាក់​ខ្លាំងពេក​ទេ កាន់តែ​ដើរ​ខ្ញុំ​កាន់តែ​មាន​អារម្មណ៍​កក់ក្តៅ​”៕ ចន្ទ្រា​

×