Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​រថយន្ត​ដឹក​លើស​ទម្ងន់ ២២៨​គ្រឿង និង​ពិន័យ​ជាង ៤​រយ​លាន​រៀល ក្នុង​ខែមិថុនា ឆ្នាំ​២០២០

ភ្នំពេញ​៖ ក្នុង​ខែមិថុនា ឆ្នាំ​២០២០ លេខាធិការដ្ឋាន​របស់​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ចាប់បាន​រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់ ចំនួន ២២៨​គ្រឿង និង​ពិន័យ​បាន​ថវិកា​សរុប​ចំនួន ៤០៤ ៨៤០ ០០០​រៀល​។​

តាម​របាយការណ៍​រប​ស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន នៅ​ថ្ងៃទី​១៦​កក្កដា បាន​ឲ្យ​ដឹងថា ចំនួន​រថយន្ត​ដែល​ចាប់បាន​មានការ​ថយចុះ​ចំនួន ៤៨​គ្រឿង បើ​ប្រៀបធៀប​ទៅនឹង​តួលេខ​ខែមេសា ឆ្នាំ​២០២០ ដែលមាន​ចំនួន ២៧៦​គ្រឿង​។ ក្នុងចំណោម​រថយន្ត​ដែល​ចាប់បាន​នោះ​គិត​ចំនួន​ជា​ភាគរយ​មាន​ដូចខាងក្រោម​៖ លើសពី ៥%-១០% មាន​ចំនួន ១០​គ្រឿង , លើសពី ១០%-២០% មាន​ចំនួន ១៣០​គ្រឿង​ ​និង​លើសពី ២០% មាន​ចំនួន ៨៨​គ្រឿង​។​

​សូម​ម្ចាស់​រថយន្ត​ដឹកទំនិញ​មេត្តា​គោរព​ច្បាប់ និង​កុំ​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់ ដែល​អាច​បំផ្លាញ​ផ្លូវជាតិ និង​ខាតបង់​ថវិកាជាតិ​៕ ដោយ​៖​កូ​ឡាប​

×