Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​បើករថយន្ត​ធុន​ធំ​មួយគ្រឿង​បើក​វ៉ា​ជែង​ទៅបុក​ពីក្រោយ ម៉ូតូ​ពេញទំហឹង​ឲ្យ​ស្លាប់​យ៉ាង​អ​ណោ​ច​អាធ​ម័​

spot_img

​ភ្នំពេញ​៖បុរស់​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត​ក្រោយពេល​មក​ដឹក​ប្រពន្ធ​ចេញពី​ធ្វើការ​ត្រូវ​រថយន្ត​ធុន​ធំ​បើក​វ៉ា​ជែង​បុក​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ រីឯ​ម៉ូតូ​វិញ​នៅក្រោម​រថយន្ត​អូស​ទៅមុខ​ប្រហែល ៤០០ ម៉ែត្រ​។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​កើតឡើង​នៅវេលា​ម៉ោង ៦ និង ០០ ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែកក្កដា ឆ្នាំ​២០២០ នៅតាម​​បណ្តោយ​ផ្លូវជាតិ​លេខ ៣ ក្នុងភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ។​

​សព​បុរស​ខាងលើ​មានឈ្មោះ ជា​សុវណ្ណ អាយុ ២៦ ឆ្នាំ មាន​ប្រពន្ធ រួម​និង​កូន ៣ នាក់ មាន​ស្រុកកំណើត​ក្នុងភូមិ​ព្រៃ​កី​(​ខ​) សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​គុប​ជ្រុង​មួយគ្រឿង​ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ​1-BU 2327 ​ធ្វើដំណើ​ក្នុងទិសដៅ​ពី​កើតមក​លិច ក្នុង​ល្បឿន​ធម្មតា ដែល​គាត់​បម្រុង​ទៅ​ឌុប​ប្រពន្ធ​គាត់​ចេញពី​ធ្វើការ ស្រាប់តែ​ភ្លាម​នោះដែរ​គេ​បានឃើញ​រថយន្ត​ប្រភេទ​ធុន​ធំ​មួយគ្រឿង​ទៀត ដែល​ពាក់​ផ្លាកលេខ ស្វាយរៀង​3A 0241 ​ធ្វើដំណើ​ក្នុងទិសដៅ​ស្របគ្នា​ពី​កើត មក​លិច នៅ​ពីក្រោយ​និង​ម៉ូតូ ស្រាប់តែ​រថយន្ត​ធុន​ធំ​ក៏​បួង​ចង្កូត​វ៉ា​ជែង​ក្នុង​ល្បឿន​លឿន រួច​ទាក់​ដៃចង្កូត​ម៉ូតូ បណ្តាល​ឲ្យ​កិន​ស្លាប់ រីឯ​ម៉ូតូ​នៅក្រោម​និង​រថយន្ត​អូស​ទៅមុខ ប្រហែលជា ៤០០ ម៉ែត្រ​ផងដែរ ហើយ​ភ្លាមៗ​តៃកុង​រថយន្ត​ចុះ រត់គេចខ្លួន​បាត់ស្រមោល​ទៅ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះមក​ដល់​រួច​ក៏​ទាក់ទង​ទៅខាង​ជំនាញ​ចរាចរណ៍​ក្រុង​ឱ្យ​ចុះមក​ធ្វើការ​វាស់វែង​រួច​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​ជាមួយ​តំណាង​រថយន្ត​នៅពេល​ក្រោយ រួច​ធ្វើ​កំណត់ហេតុ​ដើម្បី​ប្រគល់​សព​ជូន​ទៅដល់​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​នៅ​ស្រុកកំណើត​តាម​ប្រពៃណី​៕ ​ដោយ​៖ សា មេ​ត​

spot_img
×