Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រឡាប់​រថយន្ត​សាំ​យ៉ុង​ដឹក​អ្នកដំណើរ​ស្លាប់​មនុស្ស 3 នាក់​

spot_img

ស្ទឹងត្រែង ៖ រថយន្ត​សាំ​យុង​មួយគ្រឿង​ដឹក​អ្នកដំណើរ​បាន​រេ​ចង្កូត​ក្រឡាប់​ធ្លាក់​ពីលើ​ផ្លូវ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​និង​របួស​ជាច្រើន​នាក់​លើ​កំណាត់​ផ្លូវជាតិ​លេខ 78 A​ពី​ខេត្តស្ទឹងត្រែង​ទៅកាន់​ខេត្តរតនគិរី​ថ្ងៃទី 16 ខែកក្កដា​ឆ្នាំ 2020​។​

ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា​នៅ​ថ្ងៃ​១៦ ខែកក្កដា ២០២០​វេលា​ម៉ោងជាង​១១​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​សាំ​យ៉ុង​ដឹក​អ្នកដំណើរ​ចេញពី​ខេត្ត​ត្បូងឃ្មុំ ឆ្ពោះ​មក​ខេត្តរតនគិរី បាន​ឆ្លងកាត់​អូរ​ពងមាន់​ខេត្តស្ទឹងត្រែង​។​ពេលធ្វើ​ដំណើរ​ទៅដល់​ត្រង់ចំណុច​ព្រំប្រទល់​ស្រុក​សេសា​ន​ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និង​ខេត្តរតនគិរី តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨ ស្រាប់តែ​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ក្រឡាប់​ជាច្រើន​ត្រឡប់ បណ្តាល​ឲ្យ​មនុស្ស​ប្រុស​.​ស្រី​៣​នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។ រីឯ​មនុស្ស​៥​នាក់​ទៀត​រងរបួស​ធ្ងន់​ស្រាល ។​

ទំនងជា​រថយន្ត​នោះ​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​។ ភ្លាមៗ​នោះ​អ្នកស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​នៅក្នុង​ខេត្តរតនគិរី​ចំនួន​២​នាក់​។​អ្នករងរបួស​ត្រូវបាន​បញ្ជូន​ទៅកាន់​មណ្ឌល​សុខភាព​ក្បាល​ចប់​ឃុំ​ក្បាល​រមាស​ស្រុក​សេ​សាន​ខេត្តស្ទឹងត្រែង​៕​ ដោយ​៖​សុខុម​

spot_img
×