ភ្នំពេញ៖បុរស់ជាកម្មករសំណង់ម្នាក់បានដេកស្លាប់ នៅតាមបណ្តោយផ្លូវលំ ដែលបងប្អូនប្រជាពលរដ្ឋប្រះឃើញ ហើយដាក់ការសង្ស័យថាជាករណីឃាតកម្មមួយ។
ហេតុការណ៍គួឲ្យភ្ញាក់ផ្អើលនេះដែរកើតឡើងនៅវេលាម៉ោង១១ និង០០ នាទីយប់ដែលត្រូវថ្ងៃព្រហស្បត៍ទី១៦ ខែកក្កដា ឆ្នាំ ២០២០ នៅតាមបណ្តោយផ្លូវលំ ក្នុងភូមិកន្ទោកខាងត្បូង ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
សពបុរសដែលស្លាប់ មានឈ្មោះ មឿន ម៉ាច អាយុ៣៥ ឆ្នាំ មានប្រពន្ធកំពុងតែមានផ្ទៃពោះ ៣ខែ ដែលមានស្រុកកំណើត នៅខេត្តពោធិ៍សាត់ មុខរបរជាកម្មករសំណង់។
យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុបុរសខាងលើ គាត់ទៅធ្វើការសំណង់នៅម្តុំផ្សារជម្ពូវន្ត ជារៀងរាល់ថ្ងៃ និងចប់ការងារ គាត់តែងតែមកផ្ទះទៀងម៉ោងណាស់ ឲ្យតែម៉ោង ៨ យប់គាត់មកដល់ផ្ទះហើយ ស្រាប់តែព្រឹកមិញ គាត់បានចេញពីផ្ទះទៅធ្វើការទាំងព្រឹក លុះមកដល់ល្ងាចហើយ បាត់គាត់អត់ឃើញមកផ្ទះ ម្តាយនិងប្រពន្ធចេះតែឆ្ងល់ ស្រាប់តែដល់ម៉ោង ១១ យប់ បងប្អូនជីដូនមួយគាត់ ចេញពីធ្វើការជិះកាត់ផ្លូវនឹងរួចក៏ភ្ញាក់ឃើញមនុស្សដេកស្លាប់ ពេលដែលប្អូនប្រុសចុះទៅមើល និងពិនិត្យមុខទៅ ត្រូវជាបងរបស់គាត់ រួចមើលទៅមុខមាត់របស់ជនរងគ្រោះរាងហើម និងបែកឈាមហូរតាមត្រចៀក ប្អូនប្រុសបញ្ជាក់ថា សង្ស័យជាករណីឃាតកម្ម លើបងប្រុសរបស់គាត់ ហើយភ្លាមៗនោះដែរប្អូនបានខលទូរស័ព្ទទៅប្រាប់ខាងវិទ្យុABC ឲ្យជួយប្រាប់ខាងសមត្តកិច្ច ចុះជួយអន្តរាគមន៍ភ្លាមៗ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់រួចទាក់ទងទៅខាងជំនាញកោសល្យវិច័យ ឲ្យចុះមកត្រួតពិនិត្យតើជាករណីអ្វីពិតប្រាកដ រួចក៏ធ្វើកំណត់ហេតុ ដើម្បីប្រគល់សពយកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ សា មេត