Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អត្ថប្រយោជន៍​ធំៗ ៣​យ៉ាង ​របស់​ឪឡឹក​ចំពោះ​សម្រស់​

១.​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​

​ទឹក​លាងមុខ​ឪឡឹក​អាចជួយ​លាង​ស្បែក​មុខ​ខាងក្នុង​របស់​អ្នក​បាន​យ៉ាងជ្រៅ​។​ជ្រលក់​សំឡី​ជាមួយនឹង​ទឹក​ឪឡឹក​ដែល​លាយ​ជាមួយ​ទឹកឃ្មុំ​រួច​ធ្វើការ​ជូត​វា​ពេញ​ផ្ទៃមុខ​និង​ករ​បស់​អ្នក​។​អ្នក​ប្រាកដ​ជាមាន​អារម្មណ៍​ស្រស់ស្រាយ​និង​ស្បែក​ភ្លឺ​ថ្លា​។​

២.​កម្ចាត់​មុន​ក្បាល​ខ្មៅ​

​យក​សាច់​ឪឡឹក​មក​ច្របាច់​យក​ទឹក​ហើយ​លាយ​ជាមួយ​ម្សៅ besan (​ប្រភេទ​ម្សៅ​សម្រាប់​យកទៅ​ធ្វើ​អាហារ​ដែល​សំបូរ​ទៅដោយ​ជាតិ​ប្រូ​តិ​អ៊ិន ដែក​និង​fiber) រួច​លាប​វា​លើ​មុខ​ហើយ​ទុក​វា​ចោល​ពី​២០​ទៅ​២៥​នាទី​រហូតដល់​វា​ស្ងួត​សឹម​លាង​វា​ចេញ​។​វា​ពិតជា​ជួយ​កម្ចាត់​មុន​ក្បាល​ខ្មៅ​និង​ធ្វើ​ឲ្យ​មុខ​របស់​អ្នក​ស​ភ្លឺ​ជាង​មុន​។​

៣.​កាត់បន្ថយ​ស្នាម​ខ្មៅ​ដោយសារ​កម្តៅថ្ងៃ​

​យក​ឪឡឹក​និង​ត្រសក់​ដែលមាន​បរិមាណ​ស្មើគ្នា​រួច​កិន​វា​លាយ​ចូលគ្នា​។​លាប​វា​លើ​មុខ​របស់​អ្នក​រួច​ទុក​វា​ចោល​ប្រហែល​២០​នាទី​។​អនុវត្តតាម​រូបមន្ត​នេះ​ជា​រៀងរាល់ថ្ងៃ​ក្នុង​រយះពេល​១​ខែ​អ្នកនឹង​ឃើញ​ស្នាម​ខ្មៅ​ដោយសារ​កម្តៅ​រលាយបាត់​អស់​ជាមិនខាន​៕

​ប្រភព​៖ health.com.kh​

×