Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ជនជាតិ​អូរ​ស្ត្រា​លី​ម្នាក់ ដេកស្លាប់​ក្នុងផ្ទះ​សំណាក់ នៅ​ក្រុងព្រះសីហនុ​

ព្រះសីហនុ​: មានការ​ភ្ញាក់ផ្អើល​ដែល​ប្រទះឃើញ​បុរស​ម្នាក់​ជា​ជនជាតិ​អូស្ត្រាលី បាន​ដេកស្លាប់​នៅក្នុង​បន្ទប់​២០២ ផ្ទះសំណាក់​យ៊ី​ហោ Don Bosco ហេតុការណ៍​កើតឡើង​នៅ​យប់ នៅ​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៧ ស្ថិត ភូមិ​១ សង្កាត់​លេខ​២ ក្រុង​-​ខេត្ត​ព្រះសីហនុ

​សមត្ថកិច្ច​បានអោយដឹង​ថា មាន​ករណី​ជនបរទេស ម្នាក់​មានឈ្មោះ MICHAEL CHARLES ភេទ ប្រុស ជនជាតិ អូស្ត្រាលី ថ្ងៃខែ​ឆ្នាំ​កំណើត 15-11-1988 មុខរបរ​ទេសចរណ៍ កាន់​លិខិតឆ្លងដែន​លេខ N8266529 មាន​សុពលភាព​ដល់​ថ្ងៃទី 25-06-2024 ទិដ្ឋាការ​លេខ TI 13404676 មាន​សុពលភាព​ដល់​ថ្ងៃទី 29-10-2017 ចូលមក​កម្ពុជា តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ ក្រុងព្រះសីហនុ ។​

​ឆ្លងតាម​ការពិនិត្យ​និង​សន្និដ្ឋាន​ជំ​ហ៊ាន​ដំបូង របស់លោក​វេជ្ជៈបណ្ឌិត សែ ជូ​សិទ្ធិ​ជោ​ត អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ រួម​និង​សមត្ថកិច្ច​បច្ចេកទេស​វិទ្យាសាស្ត្រ បាន​សន្និដ្ឋានថា ជនរងគ្រោះ​ស្លាប់​ដោយសារ គាំងបេះដូង ។​

​បច្ចុប្បន្ន សាកសព ត្រូវបាន​ដឹក ទៅ​មន្ទីរ​បង្អែក​ចំការចេក​ខេត្ត​ព្រះសីហនុ ដើម្បី​រងចាំ​ឪពុក​បង្កើត​របស់​ជន​រងគ្រោះ មក​ទទួលយក​ត្រឡប់​ទៅ​ប្រទេស​របស់ខ្លួន​វិញ ៕

×