រដ្ឋាភិបាលឥណ្ឌា យល់ព្រមអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍អាមេរិច បន្តសេវាកម្មដឹកអ្នកដំណើរនៅក្នុងទីផ្សារឥណ្ឌា និងអាមេរិច ដោយចាប់ផ្តើមពីថ្ងៃទី ២៣ ខែកក្កដា។ នេះបើតាមក្រសួងដឹកជញ្ជូនអាមេរិច នៅថ្ងៃសុក្រ។
រដ្ឋាភិបាលឥណ្ឌា បានធ្វើការហាមឃាត់រាល់ជើងហោះហើរ ដែលបានគ្រោងទុកទាំងអស់ បណ្តាលឲ្យក្រសួងដឹកជញ្ជូនអាមេរិចចោទប្រកាន់ឥណ្ឌាថា បានចូលរួមក្នុងការអនុវត្តមិនយុត្តិធម៌ និងរើសអើងលើក្រុមហ៊ុនអាកាសចរណ៍ ដែលកំពុងបម្រើការនៅក្នុងប្រទេសឥណ្ឌា។
ក្រសួងដឹកជញ្ជូនអាមេរិចបាននិយាយថា ខ្លួនបានដកបទបញ្ជា ដែលបានតម្រូវឲ្យក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា សុំការអនុញ្ញាតជាមុន ពេលធ្វើការហោះហើរ។ ក្រសួងបានយល់លើពាក្យស្នើសុំឲ្យមានការហោះហើររវាងអាមេរិច និងឥណ្ឌា។
ក្រសួងអាកាសចរណ៍ស៊ីវិលឥណ្ឌា បាននិយាយថា ខ្លួនកំពុងធ្វើដំណើរទៅមុខ ដើម្បីពង្រីកប្រតិបត្តិការអាកាសចរណ៍ស៊ីវិលអន្តរជាតិ ហើយការរៀបចំពីការហោះហើរមួយចំនួនជាមួយនឹង អាមេរិច អារ៉ាប់រួម បារាំង និងអាឡឺម៉ងកំពុងដំណើរការ ខណៈដែលការរៀបចំស្រដៀងគ្នា ក៏កំពុងដំណើរការជាមយយនឹងប្រទេសជាច្រើនផងដែរ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters