Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាហារ​ប្រចាំថ្ងៃ​ទាំងនេះ ជួយ​ឱ្យ​រោមភ្នែក​លូតលាស់​វែង​ស្អាត

​ចង់ឱ្យ​រោមភ្នែក​ឆាប់​លូត​វែង​មិន​ពិបាក​ឡើយ​។ គួរ​ធ្វើ​បែបណា​ទៅ​? កុំ​បារម្ភ​! ខាងក្រោម​នេះ​ជា​អាហារ​សំខាន់ៗ​មួយចំនួន ដែល​អ្នក​គួរ​ទទួលទាន​ដើម្បី​ការលូតលាស់​រោមភ្នែក ៖

១. ស៊ុត​

​ជា​ប្រភព​ដ៏​ប្រសើរ​បំផុត​មួយ​នៃ​ប្រូតេអ៊ីន​ដែល​ចាំបាច់​សម្រាប់​សក់​និង​រោមភ្នែក​។ ការរួមបញ្ចូល​ស៊ុត​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​នឹងធ្វើ​ឱ្យ​រោមភ្នែក​កាន់តែ​រឹងមាំ​និង​វែង​ជាង​មុន​។​

២. ត្រី​សម្បូរ​ខ្លាញ់​

​នេះ​ក៏​ព្រោះតែ​ត្រី​សម្បូរ​ខ្លាញ់​មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ វីតាមីន D និង​វីតាមីន B ដែល​ជួយ​ជំរុញ​ការលូតលាស់​នៃ​រោមភ្នែក ព្រមទាំង​ទប់ស្កាត់​ការ​ជ្រុះ​។​

៣. គ្រាប់​ធញ្ញជាតិ​

​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​បំផុត​មួយ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា និង​វីតាមីន E ដែល​ជួយ​បញ្ជូន​ឈាម​និង​អុក​ស៊ី​ហ្ស៊ែ​ន​គ្រប់គ្រាន់​ទៅកាន់​ឬ​ស​នៃ​រោម​។ ជា​លទ្ធផល​រោមភ្នែក​របស់​អ្នក​នឹងមាន​សភាព​រឹងមាំ​ឆាប់​លូត​វែង​ថែមទៀត​។​

៤. ផ្លែឈើ​និង​បន្លែ​បៃតង​

​ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន A និង​វីតាមីន C ដែលមាន​ប្រយោជន៍​ណាស់​សម្រាប់​ការលូតលាស់​រោមភ្នែក និង​ការផលិត​កូ​ឡា​ជែ​ន​។​

៥. ផ្សិត​

​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន B3 ដែល​ជួយ​សម្រួល​ចរន្តឈាម​និង​ការផលិត​សារធាតុ keratin ល្អ​សម្រាប់​ការលូតលាស់​នៃ​រោមភ្នែក ព្រមទាំង​ទប់ស្កាត់​ភាព​ស្ងួត​និង​ផុយស្រួយ​ឆាប់​ជ្រុះ​ទៀតផង​។​

៦. សណ្ដែក​

​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន H និង​អាស៊ីត​ហ្វូ​លិ​ក​ដែល​ជួយ​បង្កើន​លំ​ហូរឈាម​ទៅកាន់​ឬ​ស​នៃ​សក់ ឬ​រោម​។ ជា​លទ្ធផល​រោមភ្នែក​អ្នកនឹង​មើលទៅ​ក្រាស់​ជាង​មុន ហើយ​ចៀសផុត​ហានិភ័យ​នៃ​ភាព​ស្ងួត​ងាយ​ជ្រុះ​។ ការរួមបញ្ចូល​សណ្ដែក​ក្នុង​របប​អាហារ​ក៏​ជួយ​ឱ្យ​រាងកាយ អាច​ស្រូប​បាន​នូវ​អាស៊ីត​អា​មី​ណូ និង​ជាតិ​ខ្លាញ់ ដែល​ចាំបាច់​សម្រាប់​សុខភាព​រោមភ្នែក​ល្អ​រឹងមាំ​ផងដែរ​៕

​អត្ថបទ​៖ health.com.kh​

 

×