Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈើ​ធ្នង់​មួយ​ឡានធំ ត្រូវ​កងកម្លាំង​នគរបាល បង្ក្រាបបាន​នៅក្នុង​មូលដ្ឋាន​ភូមិសាស្ដ្រ​ស្រុក​ឱ​រ៉ា​ល់​

​កំពង់ស្ពឺ ៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ឱ​រ៉ា​ល់ ចូលរួម​សហការ​ពី​កងកម្លាំង​នគរបាល​ប្រឆាំង​បទ​ល្មើ​សេដ្ឋកិច្ច​ខេត្ត បាន​ស្រាវជ្រាវ​បង្ក្រាប​រថយន្ត​ដឹកឈើ ប្រណិត​ដោយ​គ្មាន​លិខិតអនុញ្ញាត ចំនួន ១​គ្រឿង ម៉ាក HYUNDAI ពណ៌​ស​ឆ្នូត​ខៀវ ពាក់​ផ្លាកលេខ ពោធិ៍សាត់ 3A-0180 នៅ​ចំណុច​ផ្លូវលំ​គ្រួស​ក្រហម ចន្លោះ​គីឡូម៉ែត្រ​៤៤-៤៥​ស្ថិតក្នុង​ភូមិ​យ៉ាង​ពីស ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ដោយបាន​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ដ ឈ្មោះ អ៊ី ផា​រី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ព្រីង​កោង ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។ ប្រតិបត្តិការ​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​១៩ និង​១០​នាទី​។

​យោងតាម​ការផ្ដល់​ចម្លើយ​បឋម​ពីរ​អ្នកបើករថយន្ត ម៉ាក HYUNDAI ទម្ងន់​៥​តោន ផ្លាកលេខ ពោធិ៍សាត់ 3A-0180 បញ្ជាក់ថា រថយន្ដ​ផ្ទុក​ឈើ​ជ្រុង​ប្រភេទ​ឈើ​ធ្នង់ ” មិនទាន់​ដឹង​ចំនួន “​ជា​របស់​ឈ្មោះ ឆេង ធឿន ភេទ​ប្រុស​
​អាយុ​ប្រហែល​៤០​ឆ្នាំ រស់នៅ​ម្ដុំ​ផ្សារ​កន្ទួត ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ចំណែក​រថយន្ត​ជា​របស់លោក ជឿ​ង ថេ​ង រស់នៅ​ផ្សារ​កន្ទួត​រង្វង់​មូល​ស្រុក​ឱ​រ៉ា​ល់​។ បន្ថែម​ពី​នោះ អ្នកបើកបរ​ថា នៅវេលា​ម៉ោង​៩​ព្រឹក ថៃ្ង​ទី​១៦ ខែកក្កដា ឆ្នាំ​២០២០ ខ្លួន​បាន​ទៅ​បើករថយន្ត​នេះ​ពី​ផ្ទះ​ឈ្មោះ ជឿ​ង ថេ​ង ស្ថិតនៅ​ភូមិ​គោក​ហើ យ​ឆ្ពោះទៅ​កន្លែង​លើក​ឈើ​ភូមិ​ជាំ ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ទៅជា​មួយ​ឈ្មោះ ហៀ ភេទ​ប្រុស នៅ​ភូមិ​ទួល​ឈើ​នាង ឃុំ​សង្កែរ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ក្រោយ​លើក​ឈើ​រួចរាល់ បើក​ត្រឡប់មកវិញ ដល់​ចំណុច​ផ្លូវលំ​ចេញ​ភូមិ​យ៉ាង​ពីស ឃុំ​សង្កែ​សាទ​ប ក៏​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប​និង​ឃាត់ខ្លួន​តែម្តង​។​

​សូមបញ្ជាក់ ៖ ការផ្ដល់​ចម្លើយ​ខាងលើ គឺ​អ្នកបើកបរ​រថយន្ដ​ដឹកឈើ ជា​អ្នក​បញ្ជាក់​រៀបរាប់​ជូន​សមត្ថកិច្ច​នគរបាល ” ថា ដំណើររឿង​គឺ​ដូច​អ្វី ដែល​បាន​រៀបរាប់​អ៊ីចឹង ឡាន​របស់​ឈ្មោះ​ជឿ​ង ថេ​ង ចំណែក​ឈើ ជា​របស់​ឈ្មោះ ឆេង ធឿន ” ករណី​បន្ដ​សមត្ថកិច្ច​នគរបាល និង​សហការ​ជាមួយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ ដើម្បី​ធ្វើការ​វាស់វែង​ឈើ និង​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់ អយ្យការ អម​សាលាដំបូង​ខេត្ដ​កំពង់ស្ពឺ ចាត់ការ​តាម​នីតិវិធី ។​

ចូលរួម​បង្ការ ទប់ស្កាត់​ការបំផ្លិចបំផ្លាញ ធនធានធម្មជាតិ​ដើម្បី​រក្សា​ការពារ​ព្រៃឈើ នៅ​កម្ពុជា រាជរដ្ឋាភិបាល​បានកំណត់​យក​ថៃ្ង​៩​កក្កដា ជា​” ពិធី​រុក្ខទិវា “៕
ដោយ​៖​បញ្ញា​ស័ក្តិ​


×