Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​ផ្ទុះ​ហ្គាស​បង្ក​ឲ្យ​កើតជា​អគ្គិភ័យ​នៅ​ផ្លូវ​៦៣ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ស្លាប់​ម្នាក់​(វីដេអូ)

​ភ្នំពេញ​៖ នៅវេលា​ម៉ោង​ជិត​៥​ល្ងាច ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២០​នេះ អគ្គិភ័យ​កំពុង​ឆេះ​ផ្ទះ​លក់​ហ្គាស​យ៉ាង​សន្ធោសន្ធៅ នៅ​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ ក៏មាន​មនុស្ស​កំពុង​ជាប់​នៅ​ខាងក្នុង​ផ្ទះ​ខាងលើ និង​ស្លាប់​ម្នាក់ ខណៈ​ម្នាក់​បាន​រត់ចេញ​ក្រៅ​ទាំង​ភ្លើង​ឆេះ​ពេញមុខ​។ កម្លាំង​សមត្ថកិច្ច​ជាច្រើន​នាក់​កំពុង​ចេញ​អន្ដរាគមន៍​ដើម្បី​ជួយសង្គ្រោះ​។

នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​រាយការណ៍​ព័ត៌មាន​បឋម​ថា នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​១៨ ខែ​កក​ក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង ០៤​និង​៣០ នាទី មាន​ករណី​អគ្គិភ័យ ១ ករណី នៅផ្ទះ​លេខ​៣៦ ផ្លូវ​៦៣ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ផ្ទះ​លក់​ហ្គាស និង​លក់​ត្រី ។ មូលហេតុ​គឺ​មកពីផ្សារ​ដែក ។ អគ្គិភ័យ​នេះ មាន​មនុស្ស​ស្លាប់​ចំនួន ១ នាក់ ហើយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ក្រសួងមហាផ្ទៃ ៤ គ្រឿង​៕

ដោយ៖ផាន់ណា


×