កំពង់ធំ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នៅថ្ងៃទី១៩ ខែ កក្កដា បានឲ្យដឹងថា នៅថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៦ និង៥០ នាទីកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានប្រើប្រាស់ វិធានការជំនាញ បង្ក្រាបបទល្មើសព្រៃឈើ បន្ទាប់ពីឈ្មួញឈើ បានដឹកយកមកលាក់ទុក ក្នុងភូមិសាស្ត្រស្រុក សន្ទុក ខេត្តកំពង់ធំ ។
យោងតាមប្រភពព័ត៌មាន ពីមន្ត្រីនគរបាលការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឲ្យដឹងថា
ដោយមានការសម្របសម្រួលនីតិវិធីលោក ស៊ិន វិរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងក្រោមការ
ដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ កម្លាំងការិយាល័យ
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំងអន្តរាគមន៍ បង្ក្រាបបទល្មើសព្រៃឈើ របស់ខ័ណ្ឌរដ្ឋបាល ព្រៃឈើខេត្តកំពង់ធំ និងមានការចូលរួមពីកម្លាំងអធិការដ្ឋាននគរបាលស្រុកសន្ទុក បានចុះ ដកហូតគំនរឈើ ចំនួន ០១ កន្លែង ក្នុងភូមិ ចំបក់ជ្រុំ ឃុំ ប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
សមត្ថកិច្ច ដកហូតបានវត្ថុតាង ឈើចំនួន ៧៦ កំណាត់ ស្មើ ៦,០៨០ ម៉ែត្រគូប ជាប្រភេទឈើ សុក្រំ និងឈើឈ្លីច ។
ប្រភពព័ត៌មានដដែល បានបន្តឲ្យដឹងថា វត្ថុតាងត្រូវបានសមត្ថកិច្ច ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ប្រគល់ជូនខ័ណ្ឌរដ្ឋបាលព្រៃឈើចាត់ការបន្ត៕ ដោយ៖កូឡាប