ពោធិ៍សាត់ ៖ នគរបាលស្រុកវាលវែង សហការ ជាមួយកម្លាំងកងរាជអាវុធហត្ថស្រុក បានចុះបង្ក្រាបទីតាំងដាំដុះដំណាំកញ្ឆាដោយខុសច្បាប់ នៅចំណុចជ្រលងភ្នំ អូរ៧០ ដែលដាំដុះនៅលើផ្ទៃដី ចំនួន ០២ហិកតា មានកញ្ឆាចំនួន៥៥៣០ដើម ។
យោងតាមបទបញ្ជា លោកឧត្ដមសេនីយ៍ទោ សារុន ចាន់ធី ស្នងការនគរបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃទី
១៨ខែកក្កដាឆ្នាំ២០២០ លោកវរសេនីយ៍ឯក ធាង ឡេង អធិការ នគរបាលស្រុកវាលវែង ដឹកនាំកម្លាំង
អធិការ និងកម្លាំងប៉ុស្តិ៍អន្លង់រាប សហការ ជាមួយកម្លាំងកងរាជអាវុធហត្ថស្រុក០៤នាក់សរុបទាំងអស់
ចំនួន៣៤នាក់ បានចុះបង្ក្រាបទីតាំងដាំដុះដំណាំកញ្ឆាដោយខុសច្បាប់ នៅចំណុចជ្រលងភ្នំ អូរ៧០ ដែល
ដាំដុះនៅលើផ្ទៃដី ចំនួន០២ហិកតា មានកញ្ឆាចំនួន៥៥៣០ដើម ស្ថិតក្នុងភូមិដីក្រហមឃុំ អន្លង់រាប ស្រុក
វាលវែង ។
លោកអធិការ ធាង ឡេង បានបញ្ជាក់ឲ្យដឹងថា ដោយលក្ខណ:ភូមិសាស្ត្រសំបូរទៅដោយភ្នំ ផ្លូវលំបាក
មានចម្ងាយ ៣០ គីឡូ ម៉ែត្រ ចេញពីផ្លូវជាតិលេខ៥៥ ទើបសមត្ថកិច្ចយើងចាប់មុខសញ្ញាមិនបាន ។ លោក
អធិការបន្តថាក្នុងកិច្ចប្រតិបត្តិការបង្ក្រាបនេះកម្លាំងចម្រុះយើងបានដុតកម្ទេចចោលដំណាំកញ្ឆានិងខ្ទម
ចាំចំការផងដែរ ៕ ដោយ៖កូឡាប