ចក្រភពអង់គ្លេស នៅថ្ងៃចន្ទនេះ នឹងធ្វើការផ្អាកកិច្ចព្រមព្រៀងធ្វើបត្យាប័ន ជាមួយនឹងទីក្រុងហុងកុង ជុំវិញការមិនពេញចេញរបស់ខ្លួនលើចិន ដែលបានដាក់ច្បាប់សន្តិសុខលើទីក្រុងហុងកុង។ នេះបើតាមការចុះផ្សាយរបស់កាសែតអង់គ្លេស។
រដ្ឋមន្ត្រីការបរទេសអង់គ្លេស ដែលកាលពីថ្ងៃអាទិត្យ បានធ្វើការចោទប្រកាន់ចិនថារំលោភសិទ្ធិមនុស្ស នឹងធ្វើការប្រកាសពីការព្យួរកិច្ចព្រមព្រៀង ធ្វើបត្យាប័ន នៅក្នុងរដ្ឋសភា។
ការរិយាល័យបរទេសរបស់អង់គ្លេស បានបដិសេធការធ្វើអត្ថាធិប្បាយ។
អង់គ្លេសមានការស្រងាកចិត្តយ៉ាងខ្លាំង ចំពោះការបង្ក្រាបលើក្រុមបាតុករ នៅក្នុងទីក្រុងហុងកុង និងបញ្ហាវីរុសដែល ចិនមិនបានប្រាប់ពិភពលោកឲ្យពិតប្រាកដ ពីការរាតត្បាតវីរុសកូរ៉ូណា ដែលបានផ្តាច់ជីវិតមនុស្សជាងកន្លះលាននាក់ និងឆ្លងទៅកាន់មនុស្សជាង ១៤លាននាក់។
កាលពីសប្តាហ៍មុន នាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បានបញ្ជាឲ្យក្រុមហ៊ុនទាំងអស់ នៅក្នុងអង់គ្លេសដកឧបករណ៍របស់ ក្រុមហ៊ុន Huawei ចេញពីប្រព័ន្ធពួកគេទាំងអស់មុនបំណាច់ឆ្នាំ ២០២៧។
ជុំវិញបញ្ហានោះ ប្រទេសចិនបានចោទប្រកាន់អង់គ្លេសថា ធ្វើដើម្បីផ្គាប់ចិត្តអាមេរិច។
ទីក្រុងហុងកុង ត្រូវបានអង់គ្លេសប្រគល់ទៅឲ្យចិនវិញ កាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ១៩៩៧ ក្រោមកិច្ចព្រមព្រៀងមួយ ដែលផ្តល់សេរីភាព និងស្វ័យភាពកម្រិតខ្ពស់ ដល់ទីក្រុងហុងកុងរយៈពេល ៥០ឆ្នាំ។ ហុងកុងជាផ្នែកមួយរបស់ចិន ប៉ុន្តែហុងកុងមានប្រព័ន្ធដឹកនាំដោយឡែកពីចិន។
ការដាក់ច្បាប់សន្តិសុខរបស់ចិនទៅលើហុងកុង ត្រូវបានគេមើលឃើញថា វានឹងធ្វើឲ្យហុងកុងបាត់បង់ស្វ័យភាពកម្រិតខ្ពស់៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters