Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អារ៉ាប់​រួម ចាប់ផ្តើម​បេសកកម្ម​ទៅ​ភព​អង្គារ ដែលមាន​ចំងាយ ៦២​លាន​គីឡូម៉ែត្រ​ពី​ផែនដី​

​ប្រទេស​អារ៉ាប់​រួម​បានចាបផ្តើម​បេសកកម្ម​លើកដំបូង​របស់ខ្លួន​ទៅកាន់​ភព​អង្គារ (Mars) កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ខណៈដែល​ប្រទេស​នេះ​ខិតខំ​អភិវឌ្ឍន៍​សមត្ថភាព​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ និង​ការ​ងាក​ចេញពី​ការពឹង​ផ្អែកទៅលើ​ប្រេង​។​

​បេសកកម្ម Hope Probe បាន​ហោះ​ចេញពី​មជ្ឈមណ្ឌល​អវកាស Tanegashima របស់​ជប៉ុន​នៅ​ម៉ោង ១:៥៨​នាទី​ព្រឹក ម៉ោង​នៅ​អារ៉ាប់​រួម (​ម៉ោង ៦:៥៨​ព្រឹក​នៅ​ជប៉ុន​) សម្រាប់​ការធ្វើដំណើរ​រយៈពេល ៧​ខែ​ទៅកាន់​ភព​ក្រហម ដែល​វា​នឹង​ហៅចូល​គន្លង​ភព​អង្គារ និង​ធ្វើការ​បញ្ជូន​ទិន្នន័យ​ពី​បរិយាកាស​នៅ​ទីនោះ​ត្រឡប់មក​ផែនដី​វិញ​។​

​ការផ្សាយ​ផ្ទា​ល់ពី​ការបាញ់​បង្ហោះ​គ្រាប់​រុក​កែ​ត បង្ហាញថា រ៉ុ​ក​កែ​ត​នោះ​មិនមាន​ផ្ទុក​មនុស្ស​ឡើយ​។​

​បេសកកម្ម​លើកដំបូង​របស់​ប្រទេស​អារ៉ាប់​រួម​ទៅកាន់​ភព​អង្គារ គ្រោង​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី ១៤ កក្កដា ប៉ុន្តែ​ត្រូវបាន​ផ្អាក ២​ដង​ដោយសារតែ​បញ្ហា​អាកាសធាតុ​។​

​អង្គការ​ណា​សា (NASA) បាន​ឲ្យ​ដឹងថា នៅក្នុង​ខែតុលា ភព​អង្គារ​នឹង​ស្ថិតនៅ​ចំងាយ ៦២,០៧ លាន​គីឡូម៉ែត្រ​ពី​ផែនដី​។

​បេសកកម្ម Hope Probe ត្រូវគេ​រំពឹងថា​នឹង​ទៅដល់​គន្លង​ភព​អង្គារ​នៅមុន​ខែកុម្ភៈ ឆ្នាំ ២០២១​។​

​សូមបញ្ជាក់ថា បច្ចុប្បន្ន​មាន​បេសកកម្ម​ចំនួន ៧​ដែល​កំពុង​រុករក​ភព​អង្គារ​។ បេសកកម្ម​ខ្លះ​ស្ថិតនៅ​គន្លង និង​ខ្លះទៀត​បាន​ចុះចត​នៅលើ​ផ្ទៃ​ភព​អង្គារ​តែម្តង​។ ចិន និង​អា​មេ​រិច ក៏មាន​គម្រោង​បញ្ជូន​បេសកកម្ម​មួយទៀត​នៅ​ឆ្នាំនេះ ដោយ​ឆ្លៀត​ចាប់យក​ឱកាស​អំឡុងពេល ដែល​ផែនដី និង​ភព​អង្គារ​ស្ថិតនៅ​ជិតគ្នា​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ CNA​

×