Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ឪពុក​តិរច្ឆាន​ម្នាក់ លួងលោម​រួមភេទ ជាមួយ​កូនស្រី​បង្កើត​, ឪពុក​សុំ​កូនស្រី ដេក​ជាមួយ​ក្នុង​១​ខែ ៥​ដង ចាំ​ឲ្យ​លុយ​៥​ម៉ឺន​រៀល​

​ពោធិ៍សាត់​៖ ជនសង្ស័យ​ត្រូវជា​ឪពុក​បង្កើត បាន​និយាយ ទទូច​សុំ​អង្វរ​រួមភេទ​ជាមួយ​នារី​រងគ្រោះ នាង​ក៏​ដាច់ចិត្ត​និយាយថា បើ​ឪ​ឯង​ចង់​ដេក​ជាមួយ​ខ្ញុំ ខ្ញុំ​ឲ្យ​ដេក​តែ​ម្តងទៀត​ទេ បន្ទាប់មក​ជនសង្ស័យ​បាន​ឲ្យ​នារី​រងគ្រោះ ឡើង​ដេក​លើ​គ្រែ រួច​ជនសង្ស័យ​បានរួម​ភេទ​ជាមួយ​នារី​រងគ្រោះ រហូត​ទាល់តែ​បានសម្រេច​។ សមត្ថកិច្ច​នាំ​ឪពុក​ល្មោ​មកា​ម​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំក្រវាញ ពាក់ព័ន្ធ​ករណី​លួងលោម​រួមភេទ ជាមួយ​កូនស្រី​បង្កើត យោងតាម​ពាក្យ​ប្តឹង​របស់​កូនស្រី​។
​ការនាំ​ខ្លួន​ជនសង្ស័យ​ខាងលើ សមត្ថកិច្ច​ធ្វើឡើង​នៅវេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២០ ។ ជនសង្ស័យ​ឈ្មោះ ប៉ោះ ខ្ញី ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​១ ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។​

​យោងតាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ឈ្មោះ ខ​.​ស​.​ធ ភេទ​ស្រី អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​.​ឃុំ ខាងលើ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក នៅ​ចំណុច ចំការមន ស្ថិត​ក្នុងភូមិ​.​ឃុំ​ខាងលើ ជនសង្ស័យ​ឈ្មោះ ប៉ោះ ខ្ញី ត្រូវជា​ឪពុក​បង្កើត បាន​និយាយ ទទូច​សុំ​អង្វរ​រួមភេទ​ជាមួយ​នារី​រងគ្រោះ នាង​ក៏​ដាច់ចិត្ត​និយាយថា បើ​ឪ​ឯង​ចង់​ដេក​ជាមួយ​ខ្ញុំ ខ្ញុំ​ឲ្យ​ដេក​តែ​ម្តងទៀត​ទេ បន្ទាប់មក​ជនសង្ស័យ​បាន​ឲ្យ​នារី​រងគ្រោះ ឡើង​ដេក​លើ​គ្រែ រួច​ជនសង្ស័យ​បានរួម​ភេទ​ជាមួយ​នារី​រងគ្រោះ រហូត​ទាល់តែ​បានសម្រេច ព្រមទាំង​និយាយថា កូន​អើយ ក្នុង​មួយខែ​ឲ្យ​ឪពុក​សុំ​ដេក​ជាមួយ​៥​ដង​មក ចាំ​ឪពុក​ឲ្យ​លុយ​៥​ម៉ឺន​រៀល ។ ដោយ​ទ្រាំ​មិនបាន​ទើប​នារី​រងគ្រោះ មក​ដាក់ពាក្យ​បណ្តឹង​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ រក​យុត្តិធម៌​ជូន​ខ្លួន ។​

​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ឈ្មោះ ប៉ោះ ខ្ញី បានបញ្ជាក់​ឲ្យ​ដឹងថា ខ្លួន​ពិតជា​បាន​លួងលោម​រួមភេទ​ជាមួយ​នារី​រងគ្រោះ​ដែល​ត្រូវជា​កូនបង្កើត ពិតប្រាកដ​មែន គឺ​តាំងពី​នារី​រងគ្រោះ មាន​អាយុ​១២​ឆ្នាំ​មក​ម្លេះ រហូតមកដល់​នាង​មាន គ្រួសារ​ហើយក៏ នៅតែ​សុំ​កូន​រួមភេទ​ជាមួយ​ទៀត ។​

​លោក​វរសេនីយ៍ត្រី គឹម វិចិត្រ អធិការរង នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំក្រវាញ បានបញ្ជាក់​ឲ្យ​ដឹងថា ដោយមាន​ការសុំ​យោបល់ ពី​លោក កូយ កាន់​យ៉ា ព្រះរាជអាជ្ញា​អយ្យការ​អម​សាលាដំបូង​ខេត្តពោធិ៍សាត់ បាន​បង្គាប់ ឲ្យ​សមត្ថកិច្ច​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ ប៉ោះ ខ្ញី នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​កសាង​សំណុំរឿង ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់ ៕
​ដោយ​៖​កូ​ឡាប​

×