Tuesday, September 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​វីរៈបុរស​ក្នុង​ចិត្ត​បងប្អូន​ពេលនេះ គាត់​បាន​ចេញមុខ​សុំទោស​ដល់​ឡានពេទ្យ ចំពោះ​ពាក្យសម្តី​ដែល​គាត់​បាន​ប្រើ​ធ្ងន់ៗ ព្រោះតែ​អារម្មណ៍​មួយ​នេះ​…. (​វីដេអូ​)

​ភ្នំពេញ​៖ ប្រិយមិត្ត​បានដឹង​ហើយ ចំពោះ​បុរស​ម្នាក់​ដែល​បងប្អូន​នៅក្នុង​បណ្តាញ​សង្គម បាន​ចាត់ទុកជា​វីរៈបុរស​ក្នុង​ចិត្ត​នៅពេលនេះ ព្រោះតែ​គាត់​បាន​លះបង់​ប្រថុយ​ជីវិត ទៅ​ជួយសង្គ្រោះ​យក​ក្មេងស្រី​រងគ្រោះ​ចេញពី​ក្នុង​បន្ទប់​ឡៅតឿ ខណៈ​ជាប់គាំង​ក្នុង​ភ្លើង​កំពុង​ឆាបឆេះ​សន្ធោសន្ធៅ ប៉ុន្តែ គួរ​ឲ្យ​សោកស្តាយ​ដែល​នាង​បាន​បាត់បង់​ជីវិត​។​

​តែ​យ៉ាងណាមិញ ការខិតខំ​របស់គាត់​ក្នុងការ​ជួយសង្គ្រោះ​ក្មេងស្រី​រងគ្រោះ ក៏បាន​បង្ក​ឲ្យ​មហាជន​ផ្ទុះ​ការរិះគន់​ផងដែរ ទៅលើ​ឡានពេទ្យ​ដែល​គេ​ចោទឡើង​ថា ពុំមាន​សម្ភារ​គ្រប់គ្រាន់ ជាពិសេស​នោះ​គឺ​អុកស៊ីហ្សែន​គ្មាន​នៅក្នុង​រថយន្ត ខណៈពេល​គាត់​បី​ក្មេងស្រី​រងគ្រោះ ដែល​បាន​គេ​ឃើញថា​នាង​នៅមាន​ដង្ហើម រត់​ទាំង​ត្រដាបត្រដួស​ស្វែងរក​ឡានពេទ្យ​។​

​ដោយសារតែ​មកដល់​ឡាន ពុំ​ឃើញ​មាន​បុគ្គលិក​ពេទ្យ​ណា​ម្នាក់​នៅនឹងកន្លែង ជាហេតុ​ធ្វើ​ឲ្យ​គាត់​ផ្ទុះ​កំហឹង​ស្រែក​យ៉ាងខ្លាំងៗ​តែម្តង​ទៅលើ​បុគ្គលិក​ឡានពេទ្យ ព្រោះតែ​អារម្មណ៍​នៅពេលនោះ គាត់​អាណិតអាសូរ និង​បារម្ភ​ខ្លាំងពេក​ដល់​ក្មេងស្រី​រងគ្រោះ ដែល​កំពុង​ត្រូវការ​ការសង្គ្រោះ​បន្ទាន់​។ តែ​យ៉ាងណា ក្រោយ​ហេតុការណ៍​នេះ គាត់​ក៏បាន​ចេញមុខ​សុំទោស​ដល់​បុគ្គលិក​ឡានពេទ្យ​ផងដែរ ចំពោះ​ពាក្យសម្តី​ដែល​គាត់​ប្រើ​មិនគួរ​គប្បី​។​

​តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដែលមាន​ឈ្មោះថា Klang KN បុរស​ខាងលើ​រូបនេះ បាន​សរសេរ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖ «​បាទ​សុំទោស​បងៗ​ឡានពេទ្យ​ដែល​ខ្ញុំបាទ​មាន​ពាក្យសម្ដី​មិនល្អ​ទៅលើ​ក្រុម​ពួក​បងៗ ដោយ​ខ្ញុំបាទ​មានការ​បារម្ភ​ពី​ជីវិត​ក្មេងស្រី សុំ​បងៗ​មេត្តា​អធ្យាស្រ័យ​ដល់​រូប​ខ្ញុំបាទ​ផង​»៕ ដោយ​៖ លឹម ហុង​



spot_img
×