ទឹកអំពៅជាភេសជ្ជៈធម្មជាតិ ដ៏ពេញនិយមសម្រាប់ប្រជាពលរដ្ឋខ្មែរយើង។ វាត្រូវបានគេលក់នៅគ្រប់ទីកកន្លែង ជាពិសេសនៅក្នុងរដូវក្តៅ។ វាមានរសជាតិផ្អែមឆ្ងាញ់ និងមានតម្លៃថោកជាងភេសជ្ជៈកំប៉ុងផ្សេងៗ។
ខាងក្រោមនេះជាអត្ថប្រយោជន៍ដ៏ច្រើនរបស់វាចំពោះសុខភាព៖
— ជួយពង្រឹងសុខភាពថ្លើម
— ជួយសម្រួលដល់ការបន្ទោបង់ និងការពារជំងឺទល់លាមក
— ជួយថែរក្សាធ្មេញឲ្យមានសុខភាពល្អ និងបំបាត់ក្លិនមាត់
— ជួយព្យាបាលជំងឺគ្រួសក្នុងតម្រងនោម និងបញ្ហាតម្រងនោមជាដើម
— ជាភេសជ្ជៈប៉ូវកម្លាំង សម្បូរទៅដោយប្រូតេអ៊ីន និងជាតិដែក …
— ជួយបង្គ្រប់ជាតិទឹកក្នុងខ្លួន និងធ្វើឲ្យអារម្មណ៍ល្អ៕
ប្រភព៖ Beauty & Health