Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នគរបាល​កំពុង​ស្រាវជ្រាវ​ដើម្បី​នាំ​ខ្លូន​ម្ចាស់​គណនី ហ្វេ​ស​ប៊ុ​ក ឈ្មោះ Saran Narita បង្ហោះ​រូប​វីដេអូ សិច​ស៊ី ហួសហេតុ​

​ភ្នំពេញ​៖ ឯកឧត្ដម​ឧត្ដមសេនីយ៍ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង ជា ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃទី​២០​ខែកក្កដា​នេះ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ក្នុងស្រុក​មួយ​ថា ឯកឧត្ដម​ឧត្ដមសេនីយ៍ឯក បាន​កំពុង​បញ្ជា​ឲ្យ ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បើក​ការស្រាវជ្រាវ​ដើម្បី​នាំ​ខ្លូន​ម្ចាស់​គណនី ហ្វេ​ស​ប៊ុ​ក ឈ្មោះ Saran Narita ដែល​បាន​បង្ហោះ​រូប​វីដេអូ សិច​ស៊ី ហួសហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ កិត្តិយស និង សេចក្ដីថ្លៃថ្នូរ​របស់​ស្ត្រី​ខ្មែរ ។

ជាពិសេស​បំពាន​នឹង​អនុសាសន៍​ណែនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​មិន​អនុញ្ញាតអោយ អ្នកលក់​តាម​អន​ឡាញ ឡាយ​លក់​ផលិតផល​របស់ខ្លួន​ប​ញ្ចេ​ញ​ភាព​សិច​ស៊ី​ហួសហេតុ​នោះទេ ។
​សង្ឃឹមថា​ម្ចាស់​ហ្វេ​ស​ប៊ុ​ក ទើបនឹង​រះ​នេះ នឹង​បាន​ចូលមក​វាស់កម្ពស់​ឆាប់ៗ​មិន​ខាន ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

×