ភ្នំពេញ៖ ស្ត្រីម្នាក់សង្ស័យមានវិបត្តិផ្លូវចិត្ត បានជាសម្រេចបញ្ចប់ជីវិតខ្លួនឯង ដោយរត់ឡើងទៅលើស្ពានព្រះមុនីវង្សច្បារអំពៅចាស់ ដើម្បីលោតទឹកបញ្ចប់ជីវិត តែសំណាងល្អបានបងប្អូនប្រជាពលរដ្ឋជួយទាន់ពេល រួចស្រង់ឡើងលើគោកវិញ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៩ និង១៥ នាទីយប់ថ្ងៃចន្ទទី ២០ ខែកក្កដា ឆ្នាំ ២០២០ នៅនឹងក្រោមស្ពានព្រះមុនីវង្សច្បារអំពៅចាស់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះខាងលើ រត់ឡើងលើស្ពានព្រះមុនីវង្សច្បារអំពៅ យ៉ាងលឿន រួចក៏លោតចុះមកក្នុងទឹកព្រោង តែដោយឮសូបែបនេះ ក៏មានប្អូនប្រុស២ នាក់ ហក់ចុះជួយទាំងមិនគិតថាក្លាចលង់ រួចបានហែលទៅចាប់ទាញជនរងគ្រោះ ស្រង់មកលើគោកវិញ ហើយសំណាងណាស់ជនរងគ្រោះនៅមានជីវិត។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់ រួចបានទាក់ទងទៅក្រុមគ្រួសារ ឲ្យមកទទួលយកទៅផ្ទះវិញ៕ ដោយ៖សា មេត