ភ្នំពេញ៖មានហេតុការណ៍មួយបានកើតឡើង រវាងស្នេហាត្រីកោណ ប្រពន្ធដើមនិងប្រពន្ធចុង ឈានទៅដល់ការវាយគ្នាទៅវិញទៅមក បណ្ដាលឲ្យប្រពន្ធចុង រងរបួស រួចដេកននៀលស្រែកពេញផ្លូវ។
ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវ ៥២៨ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យោងតាមប្រភពពីស្ត្រីជាប្រពន្ធចុង បានប្រាប់អ្នកយកព័ត៌មានថា ប្ដីហេងស៊យរបស់គាត់ ឈ្មោះរស្មី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមេកាសំណង់ បានយកគ្នាជាប្ដីប្រពន្ធ ដោយភូតថាគាត់គ្មានប្រពន្ធទេ ហើយក៏រស់នៅជាមួយគ្នា បានជិតមួយឆ្នាំ ស្រាប់តែប្ដីហេងស៊យរូបនេះ បានដោះដៃចោលរូបនាង។ ប្រភពបន្តទៀតថា ដោយនាងជាប្រពន្ធចុងមិនអស់ចិត្ត ដោយនាងមានផ្ទៃពោះជាង២ខែផងនោះ ទើបនៅយប់កើតហេតុ រូបនាងបានមករកប្ដីហេងស៊យ ដើម្បីធ្វើការដោះស្រាយគ្នា ស្រាប់តែជួបប្រពន្ធដើមរបស់គាត់ នៅក្នុងការដ្ឋានកំពុងសាងសង ក៏ទាស់សំដីគ្នាឈានទៅដល់ប្រើអំពើហឹង្សា វាយតប់គ្នាបណ្ដាលរងរបួសទាំងសងខាង។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់កន្លែងកើតហេតុ បានសួរនាំរួចឲ្យស្ត្រីរងគ្រោះជាប្រពន្ធចុង ទៅដាក់ពាក្យបណ្ដឹង តែស្ត្រីរូបនោះ មិនព្រមទៅទេ គិតតែពីយំននៀលដី លុះត្រាតែប្ដីហេងស៊យ ចេញមុខមកដោះស្រាយគ្នា ទើបគាត់ព្រមទៅ។
មួយសន្ទុះក្រោយមក សមត្ថកិច្ចបានលួងលោមស្ត្រីរូបនោះ ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់១ ដើម្បីសាកសួរ និងដាក់ពាក្យបណ្ដឹងផងដែរ៕ដោយ៖សា មេត