ជំងឺរលាកថ្លើម C ត្រូវបានរាលដាលតាមរយៈតែការប៉ះពាល់ឈាម របស់អ្នកដែលឆ្លងជំងឺនោះតែប៉ុណ្ណោះ។
វាមិនអាចឆ្លងតាមរយៈ៖
– ក្អក
– កណ្តាស
– ឱប
– ថើប
– បំបៅដោះម្តាយ (ប្រសិនបើក្បាលសុដន់ មិនមានការហូរឈាមទេនោះ)
– ប្រើសម្ភារៈ ឬកែវជាមួយគ្នា
– ផឹក ឬញ៉ាំអាហារជាមួយគ្នា។
អត្រានៃការចម្លងរវាងមនុស្សដែលផ្ទុក គឺតិចតួចប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ ជំងឺរលាកថ្លើម C អាចត្រូវបានចម្លងតាមឈាម។ ខាងក្រោមនេះ ជាអ្វីដែលត្រូវប្រុងប្រយ័ត្ន ៖
– សូមកុំចែករំលែកឡាមកោរបស់អ្នក ច្រាស់ដុសធ្មេញ កន្ត្រៃកាត់ក្រចក ឬអ្វីផ្សេងដែលអាចមានឈាមជាប់លើ
– សូមប្រយ័ត្នលើក្រដាសជូតមាត់ សំឡី បង់រុំដែលប្រើរួចដែលអាចមានឈាមជាប់លើ
– សូមកុំចែករំលែកម្ជុល ឬសម្ភារៈផ្សេងទៀតជាមួយនឹងអ្នកផ្សេង៕
អត្ថបទ៖ health.com.kh