Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ីរ៉ង់​ដោះលែង​អ្នកទោស​ជាង ៣៦.០០០​នាក់​ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត COVID-19 នៅ​ពន្ធនាគារ​

​អាជ្ញាធរ​អ៊ីរ៉ង់​បានធ្វើ​ការដោះលែង​អ្នកទោស​ប្រហែល ៣៦.០០០​នាក់ ដែល​វា​គឺជា​ផ្នែក​មួយ​នៃ​ដំណាក់កាល​ថ្មី ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​រាតត្បាត COVID-19 នៅក្នុង​ពន្ធនាគារ​។ នេះ​បើតាម​ប្រធាន​ពន្ធ​ធនាគារ Mohammad Mehdi Haj-Mohammadi និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​។​

​លោក​បញ្ជាក់ថា “​ចាប់តាំងពី​ថ្ងៃទី ៨ ខែកក្កដា​មក អ្នកទោស​ចំនួន ៣៦.២៨៣​នាក់ ត្រូវបាន​ដោះលែង​”​។ អ្នកនាំពាក្យ​តុលាការ​និយាយថា អាជ្ញាធរ​នឹង​បន្ត​កាត់បន្ថយ​អត្រា​ស្នាក់​នៅក្នុង​ពន្ធនាគារ ដើម្បី​ចៀសវាង​ការ​រាតត្បាត​វីរុស​កូ​រ៉ូ​ណា​ក្នុងចំណោម​អ្នកទោស​។​

​សម្រាប់​បញ្ហា​នេះ វា​តម្រូវ​ឲ្យ​មានការ​ពិនិត្យឡើងវិញ​ពី​ករណី​លំអិត​របស់​អ្នកទោស​។ ជាងនេះទៅទៀត អាជ្ញាធរ​កំពុងតែ​ព្យាយាម​ប្រើប្រាស់​វិធី​ផ្សេងៗ ក្នុងការ​ដាក់ទណ្ឌកម្ម ជាជាង​ការដាក់​គុក ពេលដែល​អាចធ្វើ​បាន​។​

​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី ៥ ខែឧសភា​មក អ៊ីរ៉ង់​បានធ្វើ​ការដោះលែង​អ្នកទោស​បណ្តោះអាសន្ន​ចំនួន​ជាង ១១៤.០០០​នាក់ ដែល​បាន​អនុវត្ត​ទោស​។ ទោះយ៉ាងណា ការដោះលែង​នោះ​មិនមាន​អ្នកទោស​ដែលមាន​គ្រោះថ្នាក់​ដល់​សង្គម​ឡើយ​។​

​បើតាម​តួលេខ​ចុងក្រោយ អ៊ីរ៉ង់​មាន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​សរុប​ចំនួន​ជាង ២៧៦.០០០​ករណី និង​ស្លាប់​ប្រហែល ១៤.៤០០​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Sputnik​

×