Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​អាកាសចរណ៍​ធំ​បំផុត​របស់​ឥណ្ឌា នឹង​កាត់បន្ថយ​បុគ្គលិក ១០​ភាគរយ ក្រោយ​ចំណូល​ធ្លាក់ចុះ ដោយសារ COVID-19

​ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌា IndiGo បាន​ក្លាយជា​ក្រុមហ៊ុន​ចុងក្រោយ​ដែល​បានបង្ហាញ​ពី​ផលប៉ះពាល់​ខ្លាំង​ដោយសារ​វីរុស COVID-19​។

IndiGo ដែលជា​ក្រុមហ៊ុន​ដ៏​ធំ​បំផុត​ក្នុងប្រទេស​បាន​និយាយថា ខ្លួន​នឹង​កាត់បន្ថយ​បុគ្គលិក​ចំនួន ១០​ភាគរយ ដោយសារ​តែមាន​ចំណូល​ធ្លាក់ចុះ​។​កាលពី​ខែ​មុន ក្រុមហ៊ុន​និយាយថា ខ្លួន​នឹង​កាត់បន្ថយ​ចំណាយ​រហូតដល់ ៥៣៣​លាន​ដុល្លារ​។​ក្រុមហ៊ុន​អាកាសចរណ៍ ជុំវិញ​ពិភពលោក​រង​ការប៉ះពាល់​ដោយសារតែ​ការ​រឹតត្បិត​ការធ្វើ​ដំណោះ ដោយសារ​ការផ្ទុះ​វីរុស​កូ​រ៉ូ​ណា​។​

​នៅក្នុង​លិខិត​ទៅកាន់​វិនិយោគិន លោក Ronojoy Dutta នាយក​ប្រតិបត្តិ​ក្រុមហ៊ុន IndoGo បាន​និយាយថា “​វា​មិនអាច​ទៅរួច​នោះទេ ដែល​ក្រុមហ៊ុន​យើង​អាច​ឆ្លង​ព្យុះភ្លៀង​សេដ្ឋកិច្ច​នេះ ដោយ​មិនមាន​ការលះបង់​ខ្លះ ដើម្បី​ទ្រទ្រង់​ប្រតិបត្តិការ​ជំនួញ​យើង​”​។​

IndiGo ដែល​បាន​ផ្អាក​ដំណើរការ​អស់​ជាច្រើន​ខែ នៅពេលដែល​ឥណ្ឌា​ធ្វើ​ការបិទ​ប្រទេស មាន​បុគ្គលិក​ប្រហែល ២៤.០០០​នាក់ ដូច្នេះ​មានន័យថា ការងារ​ចំនួន ២.៤០០​កន្លែង​នឹងត្រូវ​កាត់បន្ថយ​។​

​បើតាម​ទិន្នន័យ​ផ្ទាល់ IndiGo ជា​ក្រុមហ៊ុន​អាកា​ចរណ៍​ដឹក​អ្នកដំណើរ​ដ៏​ធំ​បំផុត​ក្នុងប្រទេស​ឥណ្ឌា ដោយ​ដណ្តើម​ទីផ្សារ​បាន ៤៨,៩​ភាគរយ គិត​ត្រឹម​ខែ​មិនា ឆ្នាំនេះ ហើយ​ក្រុមហ៊ុន​ទទួលបាន​ប្រាក់ចំណេញ​ក្នុង​រយៈពេល ១០​ជាប់​គ្នា​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC​

×