Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​ណាស់​! យក​ប៉ះចំ​ប្តី​ហេងស៊យ តាមរក​ជួប​ខ្លា វ៉ៃ​គ្នា​ផ្អើល​ការដ្ឋាន​សំណង់ ឈឺចាប់​ចេញមក​ននៀល​ដី និង​ស៊ី​ជោរ​គំរាម​សម្លាប់ខ្លួន​ទៀត (​វីដេអូ​)

spot_img

​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្ន​ក​សារព័ត៌​មានមក​សួរនាំ​ព្រោងព្រាត និង​ព្រមទាំង​សមត្ថកិច្ច​មូលដ្ឋាន ខណៈ​ស្ត្រី​រូបនេះ​ត្រូវបាន​គេ​ប្រទះឃើញ​កំពុង​ដេក​ននៀល​លើដី​យ៉ាងខ្លាំង បន្ទាប់​កើត​ជម្លោះ​ឈាន​វាយតប់​គ្នា​ជាមួយ​ស្ត្រី​ជា​ប្រពន្ធដើម​ម្នាក់ និង​កើតទុក្ខ​មិន​សុខចិត្ត ព្រោះ​ត្បិត​ប្តី​ហេងស៊យ​បោកប្រាស់​យក​ខ្លួនប្រាណ​ម្តងម្កាល ពុំ​ចេញ​មុខមក​អើពើ​ទទួលខុសត្រូវ​ក្នុង​រឿង​ស្នេហា​ត្រីកោណ​នេះ​។​

​ហេតុការណ៍​បង្ក​ការភ្ញាក់ផ្អើល​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៨ និង ៣០ នាទី យប់​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ ២០២០ នៅតាម​បណ្តោយ​ផ្លូវ ៥២៨ ក្នុង​សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក រាជធានី ភ្នំពេញ​។

​ស្ត្រី​រូបនេះ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ឲ្យ​ដឹងថា ប្ដី​ហេងស៊យ​របស់គាត់ ឈ្មោះ រស្មី ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ​មេកា​សំណង់ បាន​យកគ្នា​ជា​ប្ដី​ប្រពន្ធ​ក្រៅច្បាប់ ដោយ​ភូត​ថា គាត់​គ្មាន​ប្រពន្ធ​កូន​នោះទេ ហើយក៏​រស់នៅ​ជាមួយគ្នា​បាន​ជិត​មួយឆ្នាំ​។ ប៉ុន្តែ ក្រោយ​ស៊ីចុក​ឆ្អែតឆ្អន់ ស្រាប់តែ​ប្ដី​ហេងស៊យ​រូបនេះ បាន​ដោះដៃ​ចោល​រូបនាង​តែម្តង ។

​ស្ត្រី​រូបនេះ​បន្តទៀតថា ដោយ​មិន​អស់ចិត្ត ខណៈ​នាង​ក៏មាន​ផ្ទៃពោះ​ជាង​២​ខែ​ផង​នោះ ទើប​នៅ​យប់កើតហេតុ​នេះ រូបនាង​បានមក​រក​ប្ដី​ហេងស៊យ ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា ស្រាប់តែ​ជួប​ប្រពន្ធដើម​របស់គាត់ នៅក្នុង​ការដ្ឋាន​កំពុង​សាងសង ក៏​ទាស់សំដី​គ្នា ឈានទៅដល់​ប្រើ​អំពើ​ហឹ​ង្សា​វាយតប់​គ្នា បណ្ដាល​រងរបួស​ទាំង​សងខាង​តែម្តង​។

​ក្រោយ​កើត​ហឹ​ង្សា ត្រូវបាន​គេ​ដេញ​ចេញពី​ក្នុង​ការដ្ឋាន និង​ក៏​ព្រោះតែ​ឈឺចាប់​ខ្លាំង ស្ត្រី​រូបនេះ​ពុំបាន​ទៅផ្ទះ​វិញ​ទេ ដោយនៅ​ខំប្រឹង​ស្រែកយំ​ននៀល​ដី​លើ​ដងផ្លូវ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែម្តង​។​

​ប៉ុន្តែ អ្វីដែល​ហួសចិត្ត និង​ធ្វើ​ឲ្យ​គ្រប់គ្នា​អស់​ក្តី​អាណិតអាសូរ​នោះ គឺថា​ស្ត្រី​រូបនេះ ពិតជា​រឹងរូស មិន​ស្តាប់​ការពន្យល់​ណែនាំ​របស់​បងប្អូន​ក្រុមអ្នកកាសែត​នោះទេ និង​ផ្ទុយទៅវិញ រឹតតែ​ក្រាញននៀល​ដី និង​គំរាម​បន្តធ្វើ​ទុក្ខទោស​មកលើ​ខ្លួនឯង ដែល​គេ​ហៅថា ស៊ី​ជោរ ឬ បានចិត្ត ខណៈ​ឃើញ​មនុស្ស​មក​ចោមរោម​កាន់​ច្រើន​នោះ​។​

​ទោះយ៉ាងណា ទីបំផុត ស្ត្រី​រូបនេះ​ដែល​គេ​ដឹងថា​ជា​អ្នកធ្វើការ​នៅ​ហាង​ម៉ាស្សា​ដែល​យកប្តី​គេ​ពុំ​ទទួលស្គាល់​ខ្លួន​ខុស ត្រូវបាន​សមត្ថកិច្ច​ប្រើ​វិធានការ​ក្តៅ ចាប់បង្ខំ​រុញ​ចូល​ម៉ូតូ​កង់​បី​ដឹក​ទៅផ្ទះ​តែម្តង​៕ ដោយ​៖ លឹម ហុង​

 

spot_img
×