កំពង់ធំ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានឲ្យដឹងថា នៅថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ២០២០ វេលាម៉ោង ០៦ និង ០០នាទី មានករណីឃាតកម្ម កើតឡើងចំនួន ០១ ករណី ស្ថិតនៅភូមិសាស្ត្រស្រុក ប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ គឺសង្ស័យជាប្តី បានប្រើកាំបិតផ្គាក់កាប់ប្រពន្ធបណ្តាលឲ្យស្លាប់ ។
យោងតាមប្រភពព័ត៌មាន ពីកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុក ប្រាសាទបល្ល័ង្ក បានឲ្យដឹងថា នៅចំណុចស្រះទឹក ក្រោយផ្ទះ ជនរងគ្រោះចម្ងាយប្រហែល ១០០ ម៉ែត្រ ស្ថិតនៅភូមិ ខ្វាន់ទៀង ឃុំ សាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានប្រទះឃើញសាកសពស្ត្រីរងគ្រោះឈ្មោះ ស្រ៊ុន ចន្ទ្រា អាយុ ៣០ ឆ្នាំនៅភូមិ កើតហេតុខាងលើ មានមុខរបរ គ្រូពេទ្យឯកជន ត្រូវបានជនសង្ស័យកាប់ និងកាំបិតផ្គាក់ដងវែង ចំកញ្ចឹងករខាងឆ្វេងបណ្តាលឲ្យស្លាប់ហើយយកទៅបោះទម្លាក់ចូលទឹកស្រះនៅខាងក្រោយផ្ទះ ។
ប្តីឈ្មោះ ធល ធារិទ្ធ អាយុ ៣០ ឆ្នាំ មានកូន០៣នាក់ ស្រី ០១ នាក់។
ប្រភពព័ត៌មាន ដដែលបានបន្តឲ្យដឹងថា ករណីនេះកម្លាំងជំនាញ បានស្រាវជ្រាវរហូតដល់ម៉ោង១៤ និង ០០នាទី រសៀល ជនសង្ស័យជាប្តី បានសារភាពថា ខ្លួនពិតបានកាប់ប្រពន្ធ បណ្តាលឲ្យស្លាប់ពិតប្រាកដមែន យើងកំពុងចងក្រងសំណុំរឿងតាមនីតិវិធី ហើយករណីនេះកើតឡើងដោយមូលហេតុមានជម្លោះប្តីប្រពន្ធ ៕
ដោយ៖កូឡាប