Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​ជាង​៤០០​នាក់​ក្នុង​សហគមន៍​វិមាន​ទ្រង់ នឹង​ទទួលបាន​ប្លង់​កម្មសិទ្ធិ​

spot_img

ភ្នំពេញ​៖ ប្រជាពលរដ្ឋ ជាង​៤០០​នាក់ ស្ថិតក្នុង​សហគមន៍​វិមាន​ទ្រង់ នឹង​ទទួលបាន​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់​ដែល​ចេញ ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ មិន​យក​ថ្លៃ​សេវា​។​

​នៅ​រសៀល​ថ្ងៃទី​១១​តុលា​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​អាជ្ញាធរ​ខណ្ឌ​និង​មន្ត្រី​ពាក់ព័ន្ធ មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយកម្ម​សំណង់​និង​សុរិយាដី​រាជធានី​ភ្នំពេញ ផ្សព្វផ្សាយ​សេចក្តីប្រកាស តំបន់​វិនិច្ឆ័យ​ប្រជាពលរដ្ឋ​ជាង​៤០០​នាក់ ស្ថិតក្នុង​សហគមន៍​វិមាន​ទ្រង់ ស្ថិតក្នុង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន សុខ​។​

​លោក​សារិន វណ្ណា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយកម្ម​សំណង់​និង​សុរិយាដី​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ការផ្សព្វផ្សាយ​សេចក្តីប្រកាស​តំបន់​វិនិច្ឆ័យ​ជូន​ប្រជាពលរដ្ឋ​នេះ គឺធ្វើឡើង​ទៅតាម​ការស្នើ​សុំ​របស់​ប្រជាពលរដ្ឋ រស់នៅក្នុង​សហគមន៍​វិមាន​ទ្រង់ សង្កាត់​ក្រាំងធ្នង់​នេះ ដូច្នេះ​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចូលរួម​ជាមួយ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ជាមួយ​មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយកម្ម​សំណង់​និង​សុរិយាដី​រាជធានី​ភ្នំពេញ ដោយ​ត្រូវ​បោះបង្គោល​ព្រំ​សម្គាល់​ក្បាលដី​របស់ខ្លួន ឲ្យ​បានច្បាស់លាស់ ហើយ​បើ​ដី​មានទំនាស់​ប្រញាប់​ដោះស្រាយ សម្របសម្រួល​គ្នា​ឲ្យ​បាន​ចប់ បើ​មិន​ដូច្នោះ​ទេ គឺ​បើ​ដី​មានទំនាស់​ដោះស្រាយ​មិនត្រូវ​គ្នា គឺ​ក្រុមការងារ​សម្រេច​ខ្វៀ​ល​ចេញ​ហើយ ដែល​វា​នឹង​បង្ក​ការ​លំ​បាល​ដល់​បងប្អូន នៅពេល​ក្រោយ នៅពេលដែល​បងប្អូន​ចង់​ធ្វើ​ប្លង់​កម្មសិទ្ធិ​នោះ​។ លោក​វណ្ណា បាន​បន្តថា ការផ្តល់​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ គឺ​រដ្ឋបាល​រាជធានី​ភ្នំពេញ មិន​ទទួល​សេវា​ទេ ក្រោយពី​វាស់វែង​កំណត់​ចំណីផ្លូវ​សាធារណៈ​រួច បើ​ទោះ​តាមច្បាប់​មួយ​ក្បាលដី​ប្រជាពលរដ្ឋ​ត្រូវ​បង់​៤០​ម៉ឺន​រៀល​ក៏ដោយ​។​

​ក្នុងឱកាស​នោះដែរ លោក ឃួ​ង ស្រេង បាន​មាន​ប្រាស​សន៍​ថា ការប្រកាស​ផ្តល់​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ ហើយ​ក្រោយពី​ផ្តល់​កម្មសិទ្ធិ​រួច​នោះ ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដី អាច​យក​ប្លន់​ដី​នេះ​ទៅ​ដា​ក់នៅ​ធនាគារ ដើម្បី​យកប្រាក់​មក​ដោះស្រាយ​បញ្ហា​ផ្សេងៗ​បាន​។ ប៉ុន្តែ​ទោះជា​យ៉ាងណាក្តី លោក​អភិបាល បាន​បញ្ជាក់ថា “​បើ​អាច​ចៀសវាង​បាន គួរ​កុំ​យក​ប្លង់ដី​ទៅ​បញ្ចាំ​អី វា​អាចមាន​បញ្ហា​ទុក្ខលំបាក​ច្រើន ទៅ​ថ្ងៃក្រោយ ដូច​ពាក្យចាស់​ថា ទឹកភ្នែក​ជូត​ក្បាលជង្គង់​។ លោក បាន​បន្តថា ប្រជាពលរដ្ឋ​រស់នៅក្នុង​សហគមន៍​វិមាន​ទ្រង់ ស្ថិតក្នុង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​នេះ ដី​មាន​ប៉ុន្មាន គឺ​រដ្ឋបាល​រាជធានី​ប្រគល់​ឲ្យ​ប៉ុណ្ណឹង​៕​​ដោយ​៖​កូ​ឡាប​

spot_img
×