Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច ជំរុញ​ឥណ្ឌា ឲ្យ​កាត់បន្ថយ​ការពឹង​ផ្អែកលើ​ចិន​

​រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច លោក Mike Pompeo កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ បាន​ជំរុញ​ប្រទេស​ឥណ្ឌា​ឲ្យ​ផ្តោតលើ​ខ្សែសង្វាក់​ផ្គត់​ផ្គង​ក្នុងស្រុក និង​កាត់បន្ថយ​ការពឹង​ផ្អែកលើ​ចិន សម្រាប់​វិស័យ​ទូរគមនាគមន៍ និង​ការ​ផ្គត់​ផ្គង​វេជ្ជសាស្ត្រ ខណៈដែល​ទំនាក់ទំនង​រវាង​អា​មេ​រិច និង​ចិន​កំពុងតែ​ដុនដាប​ខ្លាំង​។​

​លោក​បាន​និយាយ​ក្នុង​កិច្ចប្រជុំ​កំពូល​ឥណ្ឌា តាម​អន​ឡាញ​ថា ឥណ្ឌា​មាន “​ឱកាស​ក្នុងការ​ផ្លាស់​សង្វាក់​ផ្គង់​ផ្គង​ចេញពី​ចិន និង​កាត់បន្ថយ​ការពឹងផ្អែក​របស់ខ្លួន ទៅលើ​ក្រុមហ៊ុន​ចិន ដូចជា​ក្នុង​វិស័យ​ទូរគមនាគមន៍ ការ​ផ្គត់​ផ្គង​វេជ្ជសាស្ត្រ និង​វិស័យ​ផ្សេងៗ​”​។​

​លោក​បន្តទៀតថា ឥណ្ឌា​គឺ​កំពុងស្ថិត​ក្នុង​ជំហរ​នេះ ដោយសារតែ​ឥណ្ឌា​ទទួលបាន​ការទុកចិត្ត​ពី​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក រួមមាន​ទាំង​អា​មេ​រិច​ផងដែរ​។​

​ទំនាក់ទំនង​ឥណ្ឌា​ជាមួយនឹង​ចិន​មាន​ភាព​តានតឹង ក្រោយពេល​មានការ​ប៉ះទង្គិច​គ្នា​នៅ​តំបន់​ព្រំដែន​កាលពី​ខែ​មុន ដែល​បណ្តាល​ឲ្យ​ទាហាន​ឥណ្ឌា ២០​នាក់​ស្លាប់បាត់​បង់ជីវិត និង​ជាច្រើន​នាក់​ទៀង​រងរបួស​។​

​រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច​ចោទប្រកាន់​ចិន​ថា​ជា​អ្នកធ្វើ​ឲ្យ​មាន​ជម្លោះ ប៉ុន្តែ​ត្រូវបាន​ភាគី​ខាង​ចិន​បដិសេធ​។​

​លោក​និយាយថា “​ជម្លោះ​កាលពីពេល​ថ្មី​ដែល​បង្កឡើង ដោយ​កងទ័ព​រំដោះប្រជាជន គឺជា​ឧទាហរណ៍​ចុងក្រោយ នៃ​ឥរិយាបទ​ដែល​មិនអាច​ទទួលយកបាន របស់​បក្សកុម្មុយនិស្ត​”​។​

​ឥណ្ឌា ដែល​កាលពីពេល​ថ្មីៗ​នេះ បានធ្វើការ​ហាមឃាត់​ក​ម្ម​វិធី​ល្បីៗ​ជាច្រើន របស់​ចិន​នៅក្នុង​ប្រទេស រួមមាន TikTok ជាដើម មិនទាន់បាន​ទទួលយក​បច្ចេកវិទ្យា​របស់ Huawei ឡើយ​ក្រោយពេល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចិន ចូលរួម​ការសាកល្បង​ប្រព័ន្ធ 5G​។​

​សូមបញ្ជាក់ថា ឥណ្ឌា​ជា​ប្រទេស​ផ្គត់ផ្គង់​ថ្នាំ ដ៏​សំខាន់​មួយ​របស់​ពិភពលោក ហើយ​ឥណ្ឌា​ពឹង​ផ្អែកទៅលើ​វត្ថុធាតុដើម របស់​ចិន រហូតដល់ ៧០​ភាគរយ​ក្នុង​ការផលិត​ថ្នាំ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ CNA​

×