Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោង​កែសម្រួល​ប្រព័ន្ធ​ចរាចរណ៍​តំបន់​ភ្លើងស្តុប​​ក្តាន់​២ និង​ការពង្រីក​ផ្លូវ​សហ​ព័​ន្ឋ​រុស្ស៊ី ខាងជើង​ផ្លូវ មុខ​គណៈរដ្ឋមន្ត្រី ឈានដល់​រៀប​ការ៉ូឡា​លើ​ចិញ្ចើមផ្លូវ​

​ភ្នំពេញ ៖ គម្រោង​នៃ​ការកែសម្រួល​ប្រព័ន្ធ​ចរាចរណ៍​និង​ប្តូរ​ទីតាំង​ភ្លើងស្តុប​នៅ​តំបន់​ក្តាន់​២ និង​ការពង្រីក​ផ្លូវ​សហ​ព័​ន្ឋ​រុស្ស៊ី ការជីក​ដាក់លូ​ទំហំ​១​ម៉ែត្រ ជាមួយនឹង​ការ​អ៊ុត​កៅស៊ូ នៅ​ខាងជើង​ផ្លូវ​មុខ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ឈាន​មកដល់​ទីប​ញ្ជ​ប់​ហើយ ហើយ​បើ​គិត​មកដល់នឹង​ថ្ងៃទី​២៣ កក្កដា​នេះ ក្រុមការងារ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាននិងកំពុង​រៀប​ការ៉ូ​ឡា​លើ​ចិញ្ចើមផ្លូវ​នេះ​។​

គម្រោង​នៃ​ការកែសម្រួល​ប្រព័ន្ធ​ចរាចរណ៍​នៅ​ចំណុច​តំបន់​ក្តាន់​២ រដ្ឋបាល​រាជធានី​ភ្នំពេញ ធ្វើឡើង​ក្នុង​គោលបំណង ដើម្បីឱ្យ​ស្ថានភាព​ចរាចរណ៍​នៅ​តំបន់​នេះ​មាន​ភាពប្រសើរ​ជាង​មុន ខណៈដែល​តំបន់​នេះ​មានការ​កកស្ទះ​ចរាចរណ៍​រាល់ថ្ងៃ​។​

ពាក់ព័ន្ធ​នឹង​ការកែសម្រួល​ប្រព័ន្ធ​ចរាចរណ៍​នៅ​ចំណុច​តំបន់​ក្តាន់​២ និង ការជីក​ដាក់លូ​តាម​បណ្តោយ​ខាងជើង​ផ្លូវ​សហ​ព័​ន្ឋ​រុស្ស៊ី រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ស្ថាបនា​ដោយ​ពង្រីក​កំណាត់​មហាវិថី​សហព័ន្ធរុស្ស៊ី ចិញ្ចើមផ្លូវ​ខាងជើង ដោយ​ចាប់ពី​ស្ថានីយប្រេងឥន្ធនៈ​តូ​តា​ល់​ដល់​ផ្លូវកែង​មហាវិថី​ស៊ី​ធី​សេន​ធ័​រ ចូល​ទីក្រុង​រណប​ភ្នំពេញ​ស៊ី​ធី​សេន​ធ័​រ (​អតីត​តំបន់​អភិវឌ្ឍន៍​បឹងកក់​)​នឹង​ដាក់លូ​ទំហំ​១​ម៉ែត្រ ដើម្បី​រំដោះ​ទឹក​ចេញពី​ដង​មហាវិថី​ព្រះមុនីវង្ស​និង​មហាវិថី​សហព័ន្ធរុស្ស៊ី​។

ការកែសម្រួល​ប្រព័ន្ធ​ចរាចរណ៍ នៅត្រង់ចំណុច​ប្រសព្វ​ក្តាន់​២​រវាង​វិថី​ស៊ី​ធី​សេន​ធ័​រ​(​ផ្លូវ R៦)​និង​វិថី​សាធារណរដ្ឋ​ឆេ​ក​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានធ្វើការ​កែសម្រួល​ផ្ទៃ​សួនច្បារ​ក្តាន់​ពីរ​មួយផ្នែក​ទៅជា​រង្វង់​មូល​ក្តាន់​២​និង​ស្ថាបនា​ផ្លូវ​ជុំវិញ​រង្វង់​មូល​នេះ​ដោយ​រក្សា​រូបសំណាក​ក្តាន់​២ ឱ្យនៅ​ដដែល ។

ក្រោយពី​ដាក់​ឲ្យ​ដំណើរការ​ភ្លើងស្តុប​ថ្មី និង​ការពង្រីក​ផ្លូវ​ខាងលើនេះ ឃើញថា តំបន់​ខាងលើនេះ​កាត់បន្ថយ​នូវ​ការកកស្ទះ​ចរាចរណ៍​បាន​មួយចំនួនធំ ហើយក៏​ទទួលបាន​នូវ​ការកោតសរសើរ​និង​សាទរ​ពី​សំណាក់​ប្រជាពលរដ្ឋ​យ៉ាងខ្លាំង​ផងដែរ​។​

គួរ​បញ្ជាក់ថា ដើម្បី​លើក​សោភ័ណភាព​រាជធានី​ភ្នំពេញ​ឲ្យ​កាន់​តែមាន​ភាពស្រស់ស្អាត​និង​មាន​សណ្ដាប់ធ្នាប់​ល្អ​រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​នឹង​ស្ថាបនា​របង​ថ្ម នៅមុខ​ទីស្តីការគណៈរដ្ឋមន្ត្រី​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​នេះ ប្រវែង​ជិត​១​គីឡូម៉ែត្រ ដោយ​ចាប់ពី​កា​រ៉ា​ស​សាំង​តូ​តា​ល់​រហូតដល់​ស្តុ​ប​វត្ត​នាគ​វ័ន​បន្ថែមទៀត​។​

មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​ថា គម្រោង​នៃ​ការរៀបចំ​សាងសង់​របង​ថ្ម នៅតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ទល់មុខ​នឹង​ទីស្ដីការគណៈរដ្ឋមន្ត្រី​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​ធ្វើជា​ពីរ​ដំណាក់កាល​ដោយ​ដំណាក់កាល​ទី​១ ចាប់ផ្ដើម​អនុវត្ត​ការដ្ឋាន​ចេញពី​កា​រ៉ា​ស​សាំង​តូ​តា​ល់​ដល់​ផ្លូវ​R៦ (​ស្តុ​ប​ក្តាន់​២) មាន​ប្រវែង ៦៥០​ម៉ែត្រ​កម្ពស់ ២​ម៉ែត្រ ។ ដំណាក់កាល​ទី​២ ចាប់ផ្ដើម​ពី​ផ្លូវ​R៦ (​ស្តុ​ប​ក្តាន់​២)​នេះ រហូតដល់​ស្តុ​ប វត្ត​នាគ​វ័​ន្ត​ដែលមាន​ប្រវែង​៤៣៧​ម៉ែត្រ​៕ ដោយ​៖​កូ​ឡាប​

×