ភ្នំពេញ៖ បុរសម្នាក់ខូចចិត្តរឿងសង្សារ បម្រុងមកបញ្ចប់ជីវិតទៅលោតទឹកសម្លាប់ខ្លួន តែសំណាងល្អកល់ត្រឹមគុម្ភស្មៅមិនលិចចូលក្នុងទឹក ត្រូវបានប្រជាពលរដ្ឋស្រែឆោឡោយកខ្សែកាប ចុះជួយស្រង់មកលើគោកបានវិញ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ កើតឡើងនៅវេលាម៉ោង ១០ យប់ និង០០ នាទី ថ្ងៃព្រហស្បត៍ ទី២៣ ខែកក្កដា ឆ្នាំ ២០២០ នៅតាមបណ្តោយផ្លូវត្រើយម្ខាង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
បើយោងតាមការរៀបរាប់ពីបងប្អូននៅកន្លែងកើតហេតុ បានបញ្ជាក់ថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះបានអង្គុយហូបអី និងផឹកស៊ីតិចតួចនៅលើសួនត្រើយម្ខាង ក្រោយពេលដែលផឹកស៊ីរួចបានមួយសន្ទុះ
គេឃើញជនរងគ្រោះដើរទៅបង្កាន់ដៃស្ពាន រួចក៏លោតចុះទៅក្នុងមាត់ទន្លេ តែសំណាងកល់ត្រឹមគល់ស្មៅត្រូវបានបងប្អូនប្រជាពលរដ្ឋស្រែកឆោឡោរួចប្រាប់ទៅខាងអាជ្ញាមានសមត្ថកិច្ចចុះជួយអន្តរាគមន៍ភ្លាមៗ។
ក្រោយពេលដែលកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅដល់ រួចបានយកខ្សែពួដាក់ទាញជនរងគ្រោះមកលើគោកវិញ រួចបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ៕ ដោយ៖សា មេត