Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច ចាប់ខ្លួន​ជនជាតិ​ចិន ៣​នាក់ ពីបទ​ក្លែង​ប​ន្លំ​ទិ​ដ្ឋ​ការ​

​អា​មេ​រិច បានធ្វើការ​ចោទប្រកាន់​ជនជាតិ​ចិន​ចំនួន ៤​នាក់ ពីបទ​ក្លែងបន្លំ​ទិ​ដ្ឋ​ការ ដោយសារតែ​កុហក អំពី​សមាជិកភាព​រប​ស់​ពួកគេ នៃ​កងកម្លាំង​ចិន​។​

​មនុស្ស​ចំនួន ៣​នាក់​ត្រូវបាន​ចាប់ខ្លួន ខណៈដែល​ការិយាល័យ​សហព័ន្ធ​ស៊ើបអង្កេត (FBI) កំពុង​ស្វែងរក​ការចាប់ខ្លួន​ជន​ទី ៤ ដែល​ត្រូវគេ​ដឹងថា កំពុង​លាក់ខ្លួន​នៅក្នុង​ស្ថាន​កុងស៊ុល​ចិន ស្ថិតក្នុង​ទីក្រុង San Francisco​។​

​ភ្នាក់ងារ FBI ក៏បាន​ធ្វើការ​សម្ភាស​ម​នុស្ស​ជាច្រើន​នៅក្នុង​ទី​ចំនួន ២៥ ដែលមាន​ការទាក់ទង​គ្នា​ជាមួយនឹង​យោធា​ចិន​។​

​ព្រះរាជអាជ្ញា​អា​មេ​រិច​បាន​និយាយថា វា​គឺជា​ផ្នែក​មួយ​នៃ​គម្រោង​របស់​ចិន​ក្នុងការ​បញ្ជូន​អ្នកវិទ្យាសាស្ត្រ​យោធា​មកកាន់​ទឹកដី​អា​មេ​រិច​។​

​សមាជិក​នៃ​កងទ័ព​រំដោះប្រជាជន បានដាក់​ស្នើសុំ​ទិ​ដ្ឋ​ការស្រាវជ្រាវ ខណៈដែល​ពួកគេ​បាន​លាក់​ព័ត៌មាន​ពិត​ប្រាក់ នៃ​ការទំនាក់ទំនង​ពួកគេ​ជាមួយនឹង​យោធា​។ នេះ​បើតាម​ការបញ្ជាក់​របស់​មេធាវី​ក្រសួងយុត្តិធម៌​អា​មេ​រិច John C Demers និយាយ​ក្នុង​សេចក្តីប្រកាស​។​

​លោក​ថ្លែងថា “​នេះ​ជា​ផ្នេ​កមួយ​នៃ​ផែនការ​របស់​បក្សកុម្មុយនិស្ត​ចិន ក្នុង​ទាញយក​ផលប្រយោជន៍ ពី​សង្គម​បើកចំហរ​របស់​ពួកយើង និង​គេង​ប្រវ័ញ្ច​ពី​វិទ្យាស្ថាន​អប់រំ​”​។​

​ការចាប់ខ្លួន​បានកើត​ឡើង ក្រោយពេល​អា​មេ​រិច​បានប្រកាសថា អ្នកវិទ្យាសាស្ត្រ​ចិន​បាន​ជ្រកកោន​នៅ​ស្ថាន​កុងស៊ុល San Francisco និង​មួយថ្ងៃ​ក្រោយពេល​អា​មេ​រិច​បញ្ជា​ឲ្យ​ធ្វើ​ការបិទ​កុងស៊ុល​ចិន​នៅក្នុង​ទីក្រុង Houston ដោយ​អា​មេ​រិច​បញ្ជាក់ថា បេសកកម្ម​ចិន​នៅ​ទីនោះ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​លួច​កម្មសិទ្ធិបញ្ញា​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ មុនពេល​មានការ​ចាប់ខ្លួន​ជន​ជាតិចិន​ទាំងនោះ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Wang Wenbin បានចាត់ទុក​ការចោទប្រកាន់​របស់​អា​មេ​រិច​ថា​ជាការ​បង្កាច់បង្ខូច ហើយ​ភាគី​ចិន​ប្រកាសថា ខ្លួន​ត្រូវតែ​ចាត់វិធានការ​ចាំបាច់​ដើម្បី​ការពារ សិទ្ធិ​ស្របច្បាប់​របស់ខ្លួន​វិញ​។​

​សូមបញ្ជាក់ថា ទំនាក់ទំនង​រវាង​អា​មេ​រិច និង​ចិន​កំពុងស្ថិត​ក្នុងស្ថានភាព​អាក្រក់​ទៅៗ​ក្នុងឆ្នាំនេះ ដោយសារតែ​បញ្ហា​ជាច្រើន ដូចជា​បញ្ហា​ផ្ទុះ​វីរុស​កូ​រ៉ូ​ណា បច្ចេកវិទ្យា​របស់ Huawei ការដាក់​ច្បាប់​របស់​ចិន​លើ​ទីក្រុង​ហុងកុង និង​ការ​លុកលុយ​ចង់​ក្តោប​ក្តាប់​ដែនទឹក​នៅក្នុង​សមុទ្រ​ចិន​ជាដើម​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC​

×