Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង់គ្លេស និង​អា​មេ​រិច ចោទ​រុស្ស៊ី​ថា បាញ់​អាវុធ​ផ្កាយរណប ចូលក្នុង​លំហរ​អាកាស ទុក​ប្រឆាំង​ផ្កាយរណប​

​ចក្រភព​អង់គ្លេស និង​សហរដ្ឋ​អា​មេ​រិច បានធ្វើការ​ចោទប្រកាន់​ប្រទេស​រុស្ស៊ី ថា​បាន​សាកល្បង​បាញ់​អាវុធ​ចូលទៅក្នុង​លំហរ​អាកាស ដែល​អាវុធ​នោះ​អាច​ត្រូវគេ​ប្រើប្រាស់ ដើម្បី​ប្រឆាំងនឹង​ផ្កាយរណប​នៅក្នុង​គន្លង​គោចរ​។​

​ក្រសួងការពារជាតិ​រុស្ស៊ី កាលពីមុន​នោះ​បន្តិច បាន​និយាយថា ខ្លួន​កំពុង​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី ដើម្បី​ឲ្យ​ត្រួតពិនិត្យ​លើ​ឧបករណ៍​រុស្ស៊ី​ដែល​ស្ថិតនៅ​លំហរ​អាកាស​។​

​កន្លងមក អា​មេ​រិច​បានលើកឡើង​ពី​ក្តីបារម្ភ ចំពោះ​សកម្មភាព​ផ្កាយរណប​ថ្មី​របស់​រុស្សី​។​

​ប៉ុន្តែ​ជា​នេះ​ជា​លើកដំបូង​ហើយ ដែល​ចក្រភព​អង់គ្លេស​បានធ្វើការ​ចោទប្រកាន់ អំពី​ការបាញ់​អាវុធ​សាកល្បង ចូលក្នុង​លំហរ​អាកាស​របស់​ប្រទេស​រុស្ស៊ី​។ ការចោទប្រកាន់​នោះ​កើតឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពេល​ការស៊ើបអង្កេត​និយាយថា រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​មើលស្រាល​ខ្លាំង ចំពោះ​ការគំរាមកំហែង​ដែល​បង្កដោយ​រុស្ស៊ី​។​

​នៅក្នុង​សេចក្តីប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ឧបការី​រដ្ឋមន្ត្រីការបរទេស​ទទួលបន្ទុក​សន្តិសុខ​អន្តរជាតិ និង​ការមិន​រីក​សាយភាយ​អាវុធ លោក Christopher Ford បានធ្វើការ​ចោទប្រកាន់​ទីក្រុង​មូ​ស្កូ​ពី​ការ​លាក់ពុត ក្រោយពេល​រុស្សី​និយាយថា ខ្លួន​ចង់​ពង្រីក​ការគ្រប់គ្រង​អាវុធ​នៅក្នុង​លំហរ​អាកាស​។​

​លោក​និយាយ​ដូច្នេះ​ថា “​ទីក្រុង​មូ​ស្កូ​មាន​គោលបំណង​រឹត​ត្ប​តិ​សមត្ថភាព​របស់​អា​មេ​រិច ខណៈដែល​រុស្សី​គ្មាន​ចេតនា​បញ្ឈប់​កម្មវិធី​ប្រឆាំង​អវកាស​របស់ខ្លួន​ឡើយ​”​។​

​សូមបញ្ជាក់ថា អា​មេ​រិច អង់គ្លេស រុស្ស៊ី និង​ចិន ស្ថិតក្នុង​ចំណោម​ប្រទេស​ជាង ១០០ ដែល​បាន​ប្តេជ្ញាចិត្ត​ចំពោះ​សន្ធិសញ្ញា​អវកាស ដែល​ចែងថា លំហរ​អាកាស​ខាងក្រៅ​នឹងត្រូវ​រុករក​សម្រាប់​គោលដៅ​សន្តិភាព​។​

​សន្ធិសញ្ញា​ចែង​ទៀតថា អាវុធ​ទាំងឡាយ​មិនគួរ​ត្រូវ​បង្ហោះ​ចូល​គន្លង ឬ​ក្នុង​លំហរ​អាកាស​ឡើយ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC​

×