Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សែន​ស្រណោះ​ផ្លូវ​! ឡាន​ធុន​យក្ស​កែច្នៃ​ត​ជ្រុង​វែងៗ​នៅតែមាន ដឹក​ឡើង​ហៀរៗ​ទ្រុង ចរាចរណ៍​ឆ្លងកាត់​ជញ្ជីង​ថ្លឹង​យ៉ាង​សង្ហា ទោះ​ឪ​ផ្លូវ​ជប៉ុន​ទៀត ក៏​ទប់​មិន​ជាប់​ដែរ (​វីដេអូ​)

spot_img

​រឿង​ឡាន​ដឹក​លើស​ទម្ងន់ ឬ កែច្នៃ​ត​ជ្រុង​វែងៗ ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ និង​ពិសេស​បំផ្លាញ​ផ្លូវថ្នល់ បើទោះជា​ត្រូវបាន​ថ្នាក់ដឹកនាំ និង​ក៏ដូចជា​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ធ្លាប់​បានចេញ​បទបញ្ជា​ឲ្យ​សមត្ថកិច្ច​ចាត់វិធានការ​មិន​លើកលែង ឡើង​កក្រើក​ផ្ទៃ​ប្រទេស​កាលពីពេល​កន្លងមក​យ៉ាងណា ក៏​ករណី​ខាងលើនេះ​ត្រូវបាន​គេ​សង្កេតឃើញ​នៅតែ​កើតមាន ដែល​គេ​មិនដឹងថា​រថយន្ត​ទាំងនោះ​មាន​ខ្នងបង្អែក​ប៉ុណ្ណា ឬក៏​សមត្ថកិច្ច​ជា​អ្នក​បើកដៃ ទើបបានជា​មើលមិនឃើញ​បែបនេះ​?​។​

​ជាក់ស្តែង ថ្មីៗ​នេះ បើតាម​វីដេអូ​មួយ​ត្រូវបាន​បង្ហោះ​ដោយ​គណនី​ហ្វេ​ស​ប៊ុ​កលោក San Prum បានបង្ហាញ​ឲ្យ​ឃើញ​ឡាន​ធុន​យក្ស​ប្រភេទ​កែច្នៃ​ត​ទ្រុង​យ៉ាង​វែងៗ​ប៉ុន្មាន​គ្រឿង ដឹកអុស​ឡើង​ហៀរៗ​ទ្រុង បាន​កំពុង​សំចត​យ៉ាង​សង្ហា​នៅ​ផ្លូវ​លេខ​៤១ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ បានធ្វើ​ឲ្យ​មហាជន​លាន់មាត់​ភ្ញាក់ផ្អើល និង​ហួសចិត្ត​យ៉ាងខ្លាំង​តែម្តង​។​

​ក្រោយពី​បានឃើញ​បែបនេះ ក្នុងនោះ ពលរដ្ឋ​បាន​រិះគន់ និង​ចំអក​ទៅលើ​កន្លែង​ជញ្ជីង​ថ្លឹង​យ៉ាង​ដូច្នេះ​ថា​៖ «​ផ្លូវ​ទាំងអស់ បើ​មិន​ដាក់​ជញ្ជីង​ថ្លឹង ប្រើប្រាស់​បានយូរ​ជាង បើ​ដាក់​ច្រើន​កន្លែង ផ្លូវ​ហ្នឹង​ប្រើប្រាស់​កាន់តែ​បាន​តិច​ឆ្នាំ ពីព្រោះ​កន្លែង​ថ្លឹង​នីមួយៗ​សែន​សុទ្ធតែ​ជ្រូក​ខ្វៃ​អា​ធំៗ​ទៀត​», «​ផ្លូវជាតិ​លេខ​៣ ឡាន​អត់​សូវ​ឡើង​ជញ្ជីង​ទេ ឃើញតែ​ព្រូឡាន​រត់​យកលុយ​ទៅ​ឲ្យ​ពួក​ជញ្ជីង ឬ​ឡាន​ឡើង​ជញ្ជីង​ដែរ តែ​ឃើញ​ហុច​លុយ​ដដែល​អត់​យល់​…… ផ្លូវ​១​ខ្សែៗ រដ្ឋ​ធ្វើ​លុយ​អស់​ច្រើនណាស់ មិនគួរ​មាន​អ្នក​បំផ្លាញ​អ៊ីចឹង​(​ចំណុច​ជិត​ស្ពាន​ទឹកថ្លា​)», «​ព្រោះ​អ្នក​ថ្លឹង​ចេះតែ​ទទួល​សំណូក វា​ក្លាយទៅជា​រឿង​ធម្មតា​ទៅហើយ នេះហើយ​លទ្ធផល​មិន​យក​ច្បាប់​ជា​មូលដ្ឋាន​», «​ជញ្ជីង​ថ្លឹង​ឡាន​មិនមែន​មិនដឹង​ចំនួន​តោន​ទេ គឺ​ថ្លឹង​យកលុយ​មើល​មន្ត្រី​ជញ្ជីង​គ្រប់​ខេត្ត​មើល ជិះឡាន​តម្លៃ​ណា​»៕ ដោយ​៖ លឹម ហុង​


spot_img
×